កូវីដ-១៩
វិធីថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩
ជាទូទៅក្រោយពេលចេញពីពេទ្យ ទារកទើបនឹងកើតតម្រូវឲ្យម៉ាក់ប៉ាជូនទៅមន្ទីរពេទ្យតាមការណាត់របស់គ្រូពេទ្យ ដើម្បីពិនិត្យមើលសុខភាព ការលូតលាស់ ឬផ្ដល់វ៉ាក់សាំងឲ្យអាអូន។ តែនៅក្នុងពេលផ្ទុះកូវីដ-១៩ បែបនេះ មិនថាទៅទីជិត ឬឆ្ងាយទេ យើងតែងតែខ្លាចឆ្លងជំងឺនេះ ទាំងខ្លួនឯង និងទាំងកូន។ ហេតុនេះ ខាងក្រោមជាការថែទាំទារកទើបកើត ណែនាំពី CDC អាមេរិក ដែលម៉ាក់ប៉ាគួរដឹង ពេលនាំអាអូនទៅពេទ្យ ឬទៅក្រៅម្ដងៗ។

១. មិនគួរប្រើរបាំងមុខ ឬម៉ាស់គ្របមុខកូន
- កុមារដែលមានអាយុក្រោម២ឆ្នាំ មិនគួរពាក់របាំងមុខទេ
- របាំងមុខ ឬម៉ាស់អាចបង្កើនហានិភ័យទារកស្លាប់ភ្លាមៗ (SIDS) ព្រោះអាចធ្វើឲ្យថប់ដង្ហើមកូន
២. ស្គាល់ពីរោគសញ្ញាកូវីដ-១៩ លើទារក
- ទារកមួយចំនួនមានរោគសញ្ញាតិចតួចពេលឆ្លង
- សម្គាល់មើលសញ្ញាក្ដៅខ្លួន ក្អក ហៀរសម្បោរ ឬពិបាកដកដង្ហើម និងប្រាប់ទៅខាងមន្ទីរពេទ្យពីរោគសញ្ញាកូន
- ករណីទារកឈឺធ្ងន់ក្រោយឆ្លងកូវីដ-១៩ កម្រមានណាស់ លើកឡើងតែទារកមានជំងឺប្រចាំកាយ ឬកើតមិនគ្រប់ខែ។ល។
៣.ពិនិត្យមើលសុខភាពកូនឲ្យគ្រប់សព្វ
ជាទូទៅ ការពិនិត្យទារកទើបកើតត្រូវធ្វើឡើងដោយផ្ទាល់ ដើម្បីឲ្យអ្នកផ្តល់សេវាថែទាំសុខភាពកូនរបស់យើងអាច៖
- ពិនិត្យមើលសុខភាពទូទៅរបស់កូន
- ពិនិត្យមើលការលូតលាស់ និងការញ៉ាំអាហាររបស់កូន
- ពិនិត្យរកមើលជំងឺខាន់លឿង
បន្ថែមពីលើនេះ ម៉ាក់ប៉ាក៏ត្រូវធ្វើតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បីការពារកូវីដ-១៩ ជាពិសេសពេលចេញក្រៅជាមួយអាអូន ទោះទៅពេទ្យ ឬកន្លែងណាក៏ដោយ គឺត្រូវរក្សាគម្លាតពីអ្នកដទៃ ដើម្បីការពារខ្លួនយើងផ្ទាល់ និងអាអូន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើម៉េចអាចដឹងកូនកំពុងរលាក?
ចុចអាន៖ រដូវភ្លៀងធ្លាក់ ទឹកលិច ដីសើម ក្មេងប្រឡាក់ ឬលេងដីភក់ អាចកើតជំងឺម្យ៉ាងនេះធ្ងន់ធ្ងរ ហើយពិបាកព្យាបាល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


