Connect with us

កូវីដ-១៩

ស្ត្រីជនជាតិចិនបម្រើការងារនៅរោងចក្រ ហ្សិន អៅដរ បានស្លាប់ដោយសារជំងឺកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាស​ពី​ករណី​ស្ត្រីជន​ជាតិ​ចិន​អ្នក​ជំងឺ​កូវីដ​១៩ ដែលបម្រើការងារ នៅរោចក្រ ហ្សិន អៅដរ ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩។

អ្នកជំងឺដែលស្លាប់ មានឈ្មោះ ZHU LIQIONG អាយុ៥១ឆ្នាំ បាន​បាត់​បង់ជីវិត​នៅ​វេលា​ម៉ោង ៣៖៣០ នាទី​ទៀបភ្លឺ ថ្ងៃទី ២៦ ខែ​ឧសភា បន្ទាប់​ពី​តេស្ត​រ​កឃើញ​វិជ្ជមាន​នៅថ្ងៃទី ១៧ ខែ​ឧសភា ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក ខេត្ត​កំពង់ឆ្នាំង។​

ស្ត្រីជនជាតិចិនខាងលើនេះជាបុគ្គ លិកបម្រើការងារនៅរោងចក្ររ៉ាយ ហ្សិន អៅដរ ខេមបូឌា (តួនាទីជាប្រធានផ្នែកដេរនៃអគារទី៦) ហើយ​សព​របស់​ស្ត្រីខាងលើត្រូវបានរៀបចំបូជានៅទីតាំងបូជា សពដែលរដ្ឋបាលខេត្តបានរៀបចំ រួចរាល់ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយដោយអនុវត្តតាមគោលការ ណ៍របស់ក្រសួងសុខាភិបាល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម