កូវីដ-១៩
ផ្សារ ៤ កន្លែងនៅតាកែវ ផ្ទុះឆ្លងកូវីដលើអាជីវករជាច្រើននាក់
អាជ្ញាធរខេត្តតាកែវ បានជូនដំណឹងករណីរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ថ្មីបន្ថែមទៀតនៅព្រឹកនេះ។ យោងតាមលទ្ធផលវិភាគថ្ងៃទី ៣១ ឧសភា ខេត្តខាងត្បូងរាជធានីភ្នំពេញនេះ បន្តរកឃើញអ្នកឆ្លងថ្មី ៥០ នាក់ ដែលមានពាក់ព័ន្ធអាជីករផ្សារចំនួន ៤ កន្លែង មាននៅផ្សារត្រពាំងអណ្តើក ផ្សារអង្គរកា ផ្សារសៃវា ផ្សារសំរោងយ៉ោង និងមានមន្រ្តីរាជការ បុគ្គលិកកាស៊ីណូ សិស្សនិស្សិត រួមទាំងកម្មកររោងចក្រជាច្រើននាក់តេស្តឆ្លងកូវីដ ១៩។
បើតាមរដ្ឋបាលខេត្តតាកែវប្រកាសនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី០១មិថុនាព្រឹកនេះ ក្នុងចំណោមអ្នករកឃើញថ្មីចំនួ៥០នាក់ ក្នុងនោះមានអាជីវករចំនួន២៥នាក់ កសិករចំនួន៩នាក់ សិស្សនិស្សិតចំនួន៥នាក់ កុមារនិងទារកចំនួន៣នាក់ នគរបាល១នាក់ បុគ្គលិកកាស៊ីណូជ្រៃធំ១នាក់ និងកម្មកររោងចក្រចំនួន៦នាក់ ។
លោក វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ‑១៩នៅខេត្តតាកែវភាគច្រើន ជាកម្មករកម្មការិនីបម្រើការនៅតាមរោងចក្រ ពិសេសរោងចក្រសាន់បូ ដែលមានកម្មករឆ្លងរាប់រយនាក់។
លោកប្រធានមន្ទីរក៏បានអំពាវនាវចំពោះអ្នក ដែលមានជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ‑១៩ ត្រូវរួសរាន់ទៅធ្វើតេស្តរកមេរោគវីរុសកូវីដ‑១៩ឱ្យបានឆាប់បំផុត ដើម្បីបានដឹងលទ្ធផលធ្វើការព្យាបាលឱ្យបានទាន់ពេលវេលានិងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ហាមប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕


អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


