Connect with us

កូវីដ-១៩

រំភើប! អង់គ្លេស មិនមានអ្នកស្លាប់ដោយសារកូវីដ ជាលើកដំបូង ក្នុងរយៈពេលជិត ១ ឆ្នាំ ក្រោយបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង

បានផុស

នៅ

មន្ត្រីសុខាភិបាលអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមិនបានរកឃើញការស្លាប់ថ្មី ពីជំងឺកូវីដ ១៩ ជាលើកដំបូងចាប់តាំងពីខែកក្កដា បើទោះបីជាមានការព្រួយបារម្ភ អំពីវីរុសបំប្លែងខ្លួនថ្មី កំពុងកើនឡើង ក៏ដោយ ។

រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេសបានរាយការណ៍ ពីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ សរុបជាង ១២៧,០០០ នាក់ ខណៈរដ្ឋាភិបាលបានចាត់វិធានការយ៉ាងតឹងរឹង ដើម្បីការពារការឆ្លង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ វាក៏បូករួមជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំង ដំណើរការយ៉ាងរលូនផងដែរ ដោយប្រហែល ៥៨ ភាគរយនៃចំនួនប្រជាជន បានទទួលការចាក់វ៉ាក់សាំងរួចហើយ យ៉ាងហោចណាស់ ១ ដូស ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបាននិងកំពុងបន្ធូរបន្ថយ វិធានការប្រឆាំងនឹងមេរោគនេះ ជាបណ្តើរៗហើយផងដែរ នៅពេលដែលស្ថានភាពកាន់តែប្រសើរឡើង ។

បន្ថែមពីនេះ មនុស្សជាច្រើនត្រូវបានអនុញ្ញាត ឲ្យប្រមូលផ្តុំគ្នានៅឆ្នេរខ្សាច់ និងកន្លែងកម្សាន្តក្រៅផ្ទះផ្សេងទៀត ជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ កាលពីចុងសប្តាហ៍ ខណៈប្រទេសនេះកំពុងមានក្ដីកង្វល់ នូវការកើនឡើងករណីឆ្លង វីរុសបំប្លែងខ្លួនរបស់ឥណ្ឌា នៅក្នុងតំបន់មួយចំនួន ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចក្រភពអង់គ្លេស មានករណីឆ្លងជំងឺកូវីដ ១៩ ជិត ៤.៥ លានករណី និងមានអ្នកស្លាប់សរុប ១២៧,៧៨២ នាក់ ខណៈមានអ្នកជាសះស្បើយ ៤,២៩១,៤៨៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ១០ យ៉ាង​ត្រូវ​ដឹង​ពី​ជំងឺ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ ដែល​ឆ្លង​ខ្លាំង​ទ្វេដង​របស់ ​អង់គ្លេស

ចុចអាន ៖ អង់គ្លេស ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងទីបី Moderna

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម