Connect with us

កូវីដ-១៩

កម្លាំងអាវុធហត្ថគ្រប់គោលដៅ ត្រូវបន្តបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុក និងយានយន្តមុនចូលក្នុងអង្គភាព

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មុននេះបន្តិចបានបញ្ជាឲ្យក្រុមការងារជំនាញត្រូវតែធ្វើការបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុកនិងយានយន្តគ្រប់ប្រភេទមុនចូលក្នុងអង្គភាពជាកំហិតរួមទាំង តាមទីតាំងឈរជើង ទីតាំង ធ្វចត្តាឡឺស័ក ទីតាំងសម្រាកព្យាបាល ព្រមទាំងក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុងទីតាំងបិតទ្ទប់ជាប្រចាំតែម្ដងដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ពិសេសកុឍភ្លេច ៣កុំ៣ការពារឲ្យសោះដើម្បីបញ្ចប់នូវព្រឹត្តិកសរណ៍ថ្ងៃទី២០ គុម្ភៈឲ្យខាតតែបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កាលពីមុននេះបន្តិចបានបញ្ជាសារជាថ្មីតម្រូវឲ្យក្រុមការងារជំនាញត្រូវតែធ្វើការបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុក ស្បៀង គ្រឿងសម្ភារៈប្រើប្រាស់ ស្បៀងនិងយានយន្តគ្រប់ប្រភេទមុននឹងយកចូលក្នុងអង្គភាពជាកំហិតរួមទាំងការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការរីករាលដាលជម្ងឺកាចសាហាវកូវីដ១៩ (Covid19) ហើយជាការឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែបន្តណែរនាំឲ្យមន្ត្រីអាវុធហត្ថទាំងអស់អនុវត្តន៍នូវគម្លៀត ពីគ្នា គ្រប់ពេលវេលានិងកុំភ្លេច៣កុំ៣ការពារ និងធ្វើអនាម័យជាប្រចាំនាំមកនូវសុខភាពមាំងមួនដើម្បីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ក្រៅពីភារកិច្ចរក្សារការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋហើយនោះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងថ្លែងបន្តថា គ្រប់ទីបញ្ជាការអាវុធហត្ថនិងទីតាំងឈរជើងប្រចាំការទាំងអស់ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចដោយពិនិត្យកំដៅ លាយដៃនឹងសាប៊ូ និងអាកុល ពាក់ម៉ាស់ជាប្រចាំហើយត្រូវប្រើប្រាស់ឧបករណ៍បាញ់សម្លាប់មេរោគដែលមន្ត្រីអាវុធហត្ថស្រាវជ្រាវ រកឃើញបង្កើតដោយខ្លួនឯងរាប់ពាន់គ្រឿងនោះតែម្តង។
ក្រៅពីនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមហាត់ប្រាណ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរងចាំបទបញ្ជាចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋពិសេសតំបន់បិតខ្ទប់ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម