កូវីដ-១៩
Breaking News៖ លោកចៅសង្កាត់ចាក់អង្រែក្រោម និងមន្ត្រី៤នាក់ទៀត ឆ្លងកូវីដ១៩
ភ្នំពេញ៖ ការរាលដាលនូវជំងឺកូវីដ១៩ បានប៉ះពាល់ទៅលើអាជ្ញាធរចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋបែរជាឆ្លងជំងឺកូវីដ១៩តែម្តង។

ជាក់ស្តែងនៅសាលាសង្កាត់ចាក់អង្រែក្រោម គឺលោកចៅសង្កាត់រួមទាំងស្មៀនព្រមទាំងមន្ត្រី៣នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ខណៈដែលគ្រូពេទ្យបានមកយកសំណាកកាលពីរសៀលថ្ងៃទី១០ខែមិថុនា នៅសាលាខណ្ឌមានជ័យ។
តាមការបញ្ជាក់របស់លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យកម្ពុជាថ្មីដឹងថា ក្នុងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩នេះ គឺរូបលោកនិងសហការីទាំងអស់បានចុះទៅដល់ទីតាំង ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ដោយរូបលោកនិងសហការី បានប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំ។ តែទីបំផុតបែរជាជួបជំងឺដ៏សាហាវនេះទៅវិញ។
អត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ១៩ទាំង៥នាក់នៅសង្កាត់ចាក់អង្រែក្រោម រួមមាន៖
ទី១ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម
ទី២ លោក សេងឈុនហេង ស្មៀនសង្កាត់
ទី៣ ឈ្មោះ សេង ម៉ងជរ ជំនួយការស្មៀន
ទី៤ ឈ្មោះ ជឹម សុរិទ្ធ ជំនួយការផ្នែកអត្ត្រានូកូលដ្ឋាននិងទី៥ឈ្មោះ ស៊ាង ឧស្សាហ៍ ជំនួយការសង្កាត់៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់