កូវីដ-១៩
រោងចក្រចំនួន៣ទៀតនៅភ្នំពេញ បានផ្អាកដំណើរការបណ្តោះអាសន្នបន្ទាប់ពីមានផ្ទុះជំងឺកូវីដ១៩
ភ្នំពេញ ៖ រោងចក្រសហគ្រាសចំនួន៣នៅរាជធានីភ្នំពេញត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នបន្ទាប់ពីមានកម្មករនិយោជិតឆ្លងជំងឺកូវីដ ១៩ជាបន្តបន្ទាប់រួចមក។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី១០មិថុនាបានឱ្យដឹងថា រោងចក្រដែលផ្អាកសកម្មភាពជាបណ្តុះអាសន្ននោះរួមមានទី១. សិប្បកម្មវេចខ្ចប់សំលៀកបំពាក់ធានឈឹងដែលមានទីតាំងស្ថិតនៅក្នុងភូមិអង្គាផុសសង្កាត់ទួលសង្កែផ្អាករយៈពេល៦ថ្ងៃគិតចាប់ពីម៉ោងសូន្យថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១រហូតដល់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១។
ទី២. ក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេសឯ.ក មានទីតាំងស្ថិតនៅអាគារលេខ ៣៤៥ ផ្លូវ ២១៥សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញផ្អាកសម្រាប់រយៈពេល៧ថ្ងៃគិតចាប់ពីម៉ោងសូន្យថ្ងៃទី ១១ខែមិថុនាឆ្នាំ២០២១ដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១។
ទី៣.រោងចក្រ ឃីនស៍ ថេកស្គាយ (ខេបូឌា)ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរីសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញផ្អាកសម្រាប់រយៈពេល ៦ថ្ងៃចាប់ពីម៉ោងសូន្យថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២១រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
បើតាមសាលាក្រុងការផ្អាកសកម្មភាពរោងចក្រទាំង៣ខាងលើនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
សាលាក្រុងបានណែនាំដល់បុគ្គលិកកម្មករនិយោជិតដែលបម្រើការងារនៅតាមរោងចក្រទាំង៣ខាងលើត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញនិងមន្ត្រីសុខាភិបាលដើម្បីទៅយកសំណាកវិភាគរកកូវីដ ១៩នៅទីតាំងដែលបានរៀបចំនិងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចំណែកនិយោជកម្ចាស់ ឬ អ្នកគ្រប់គ្រងរោងចក្រទាំង៣វិញ ក៏ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញនិងមន្ត្រីសុខាភិបាលដើម្បីស្រាវជ្រាវនិងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀតព្រមទាំងចូលរួមសហការអនុវត្តវិធានការរដ្ឋបាលនិងវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ផងដែរ។

សាលាក្រុងបានបន្តទៀតថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកសកម្មភាពអាជីវកម្មផលិតកម្មរោងចក្រទាំង៣ ត្រូវបានហាមឃាត់រាល់ការចេញចូលនិងរាល់ការជួបជុំឬការប្រមូលផ្ដុំមនុស្សក្នុងមូលដ្ឋានសិប្បកម្មលើកលែងតែមានការចាំបាច់ដូចជាការចេញចូលនិងការជួបជុំក្នុងចំណោមបុគ្គលិកនិងកម្មករនិយោជិតក្នុងទីតាំងកំណត់ត្រូវបានផ្ដល់សំណាក ការចេញចូលនិងការជួបជុំបុគ្គលិកសុខាភិបាលក៏ជាការយកវត្ថុសំណាកនិងការចាក់វ៉ាក់សាំងការពារកូវីដ ១៩និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ការចេញចូលរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់។
សាលាក្រុងបានព្រមានថា ប្រសិនបើបុគ្គលិកនិងកម្មករនិយោជិតទាំងឡាយណាដែលមិនព្រមសហការទៅយកសំណាករកកូវីដ១៩ ឬ មិនអនុវត្តវិធានការចត្តាឡីស័កនឹងត្រូវប្រឈមមុខនឹងការពិន័យអន្តរកាលក្នុងកម្រិតទឹកប្រាក់ចន្លោះពី ១លានរៀលដល់ ១០ លានរៀល។
រីឯ និយោជកម្ចាស់ឬអ្នកគ្រប់គ្រងសិប្បកម្មនិងបុគ្គលិកកម្មករនិយោជិតទាំងឡាយណាដែលមិនអនុវត្តតាមការណែនាំខាងលើ ត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការដើម្បីផ្ដន្ទាទោសដាក់ពន្ធនាគារនិងទោសពិន័យជាប្រាក់ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


