កូវីដ-១៩
ស្លាប់១ករណីទៀតដោយសារជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង សរុបកើនដល់៣ករណី
ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបងមានបុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសាជំងឺកូវីដ-១៩ នាំឱ្យចំនួនសរុបអ្នកស្លាប់កើនឡើងដល់ ៣ករណីដោយសារជំងឺកូវីដ-១៩។
ប្រភពព័ត៌មានពីមន្ត្រីសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះមានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតបានស្លាប់កាលពីអំឡុងវេលាម៉ោង៣:៣០នាទីរសៀល។ អ្នកជំងឺដែលបានស្លាប់ដោយសារកើតជំងឺកូវីដ-១៩បូករួមទាំងមានជំងឺប្រចាំកាយមួយចំនួនផងដែរទើបធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន។

ជនរងគ្រោះស្លាប់មានឈ្មោះ អុិត ហ៊ុម ភេទប្រុស អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅថ្ងៃដដែលនោះ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក្រុមគ្រូពេទ្យសមរភូមិជួរមុខបានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ចំនួន១១នាក់ ជាករណីក្នុងព្រឹត្តិការណ៍២០កុម្ភៈ មានចំនួន៦នាក់ និងករណីពលករខ្មែរនាំចូលចំនួន៥នាក់។
គិតត្រឹមថ្ងៃទី១៤ ខែមិថុនាឆ្នាំ ២០២១ រដ្ឋបាលខេត្តបាត់ដំបងបានរកឃើញប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួន៥៤២នាក់ បានព្យាបាលជាសះស្បើយចំនួន២៣២នាក់ កំពុងសម្រាកព្យាបាលចំនួន៣០៨នាក់ និងករណីស្លាប់កើនដល់ចំនួន៣នាក់៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


