កូវីដ-១៩
រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ៥នាក់ទៀតនៅក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ តាមការបង្ហោះទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលក្រុងសិរីសោភ័ណនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥ករណីនៅក្នុងក្រុងសិរីសោភ័ណ និងបានធ្វេីការអំពាវនាវដល់បងប្អូនអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលេីនេះ ប្រញាប់រួសរួនទៅធ្វេីសំណាកវិភាគរកកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណជាបន្ទាន់។
អ្នកវិជ្ជមានទាំង៥នាក់រួមមាន៖
១. ឈ្មោះ អោ លាងហេង អាយុ២៥ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
២. ឈ្មោះ នី សៀងហៃ អាយុ២៧ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
៣. ឈ្មោះ កែវ ចរនា អាយុ២៦ឆ្នាំ នៅភូមិព្រះពន្លា (មាត់ស្ទឹងស្ពានថ្ម) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
៤. ឈ្មោះ កែវ ប៊ុនហ្វី អាយុ៣០ឆ្នាំ នៅភូមិព្រះពន្លា (មាត់ស្ទឹងស្ពានថ្ម) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
៥. ឈ្មោះ ងាន ចាន់លាភ អាយុ២៣ឆ្នាំ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ក្រៅពីការបង្ហាញអ្នកវិជ្ជមានថ្មីទាំង៥រូបខាងលើនេះ រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យបាន
ចេញសេចក្តីប្រកាសព័ត៌មានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់ និង អ្នកជាសះស្បើយចំនួន ៧៨នាក់។
អត្ថបទ៖ ពៅ








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


