កូវីដ-១៩
ណុប បាយ៉ារិទ្ធ ស្នើមហាជនកុំរើសអើងអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយ
ភ្នំពេញ៖ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលបានជាសះស្បើយជំងឺកូវីដ-១៩ រយៈពេលយូរខែមកហើយ លោកបានស្នើអ្នកគាំទ្រ និងមហាជន សូមកុំរើសអើងអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយ។

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា សូមកុំរើសអើងអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយហើយ ព្រោះជំងឺនេះបង្កឡើងដោយមេរោគ ពេលសម្លាប់មេរោគអស់ពីក្នុងខ្លួនអ្នកជំងឺ នឹងជាសះស្បើយ សុខភាពនឹងឈានទៅរកភាពល្អប្រសើរធម្មតាវិញ។ ដូច្នេះប្រសិនបើខ្លាចអ្នកជំងឺដែលឈឺហើយជាសះស្បើយ ក៏គួរតែខ្លាច និងប្រុងប្រយ័ត្នឱ្យកាន់តែខ្លាំងជាងមុន។
លោកបន្តថា សម្រាប់មនុស្សផ្សេងៗទៀតយើងមិនអាចមើលដឹងថាគេឈឺមិនឈឺផង រឹតតែមើលនឹងភ្នែកមិនដឹងថានរណាមានផ្ទុកមេរោគនេះ ឬអត់ទេ សុទ្ធតែស្ថិតក្នុងការសង្ស័យគ្រប់ៗគ្នា ដូច្នេះបង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួន ៣កុំ៣ការពារ។

តារាចម្រៀង ណុប បាយ៉ារិទ្ធ បន្ថែមថា កុំរើសអើងអ្នកជំងឺដែលជា រួចហើយភ្លេចការការពារខ្លួនឯងនោះ អ្នកនៅតែប្រឈមមុខក្នុងការក្លាយខ្លួនជាអ្នកជំងឺកូវីដ-១៩ដូចគេមិនខាន។ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយការទៅចាក់វ៉ាក់សាំងការពារឱ្យបាន២ដងគ្រប់ៗគ្នា៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


