កូវីដ-១៩
កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ពលរដ្ឋបានជាង៤៥ភាគរយហើយ
ភ្នំពេញ៖ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានជាង៤លាន៥សែននាក់ ស្មើនឹងជាង៤៥ភាគរយធៀបនឹងគោលដៅ១០លាននាក់។

បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកម្ភៈរហូតមកដល់ត្រឹមថ្ងៃទី០៤ កក្កដា ឆ្នាំ២០២១នេះមានពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៤,៥៩៤៦០៥នាក់ ស្រី២,២៦៤,១០៩នាក់ ក្នុងនោះអ្នកដែលគ្រូពេទ្យអនុញ្ញាតឱ្យចាក់មានចំនួន៤,៥៣៥,៨៩៤នាក់ ស្រី២,២៣៤,២៨០នាក់ ស្មើនឹង៤៥.៣៦ភាគរយ ធៀបនឹងគោលដៅ១០លាននាក់។ ជាមួយគ្នានេះ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ដោយសារមានបញ្ហាសុខភាពចំនួន៥៨,៧១១នាក់ ស្រី២៩,៨២៩នាក់ និងអ្នកចាក់ដូសទី២បានចំនួន៣,២៧៨,៤១៦នាក់ ស្រី១,៥៥១,៤២៩នាក់។
រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋគោលដៅ១០លាននាក់នៅចុងឆ្នាំនេះមុនផែនការកំណត់ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន ខណៈមក ដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងជាង១១លានដូសរួចហើយៗកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានីខេត្តមួយចំនួន និងនៅសល់៩លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់។ នៅក្នុងខែកក្កដានេះនឹងមកដល់៥លានដូស និងខែសីហាមកដល់៤លានដូសទៀត សុរបទាំងអស់ប្រមាណជាង២០លានដូស។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងកំពុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ និងតាកែវ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


