Connect with us

កូវីដ-១៩

រក​ឃើញ​វិជ្ជមាន​៥​នាក់​ក្នុងចំណោម​សំណាក​ជាង​៤០​នាក់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​បំប្លែង​ថ្មី​ដែល​តា ម្នាក់​នៅ​ពេទ្យ​រុស្សី

បានផុស

នៅ

ភ្នំពេញ​ ៖ លោក វេជ្ជបណ្ឌិត គួ​យ​ប៊ុន ធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​០២​សីហា​ថា​ក្រុមការងារ​បាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៥​នាក់​ក្នុងចំណោម​សំណាក​ជាង​៤០​នាក់​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​បំប្លែង​ថ្មី​ដែល​តា ម្នាក់ស្នាក់នៅ​សង្កាត់​បឹង​សាឡាង​រាជធានី​ភ្នំពេញ​ តែ​បច្ចុប្បន្ន​នេះ​មាន​អាសយដ្ឋាន​នៅ​ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល។

លោក វេជ្ជបណ្ឌិត គួ​យ ប៊ុន ធឿន បាន​បន្តថា​ អ្នក​វិជ្ជមាន​ទាំង​៥​នាក់​នោះ​ យើង​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​បន្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ដើម្បី​ស្រាវជ្រាវ​រក​មេរោគ​ដែល​តា​ តើ​គាត់​ឆ្លង​មេរោគ​នេះ​ឬ​អត់។ បើ​មាន​មេរោគ​ដែល​តា​បាន​ន័យ​ថា ​ពួកគាត់​មាន​ពាក់ព័ន្ធ​ជាមួយ​អ្នកមាន​វិជ្ជមាន​ដែល​តា កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ​«​ខ្ញុំ​បា​នព​ន្លឿ​ន​ឱ្យ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ធ្វើតេស្ត​សំណាក​ទាំង​៥​នាក់​នោះ​ឲ្យ​បាន​លឿន​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ស្ថានការណ៍​ឱ្យបាន​ទាន់ពេលវេលា​»​។

យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា អ្នក​វិជ្ជមាន​ទាំង​៥​នាក់​នោះ​យើង​បានដាក់​ព្យាបាល​រួចរាល់​ហើយ​។​ចំណែក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​យើង​ក៏បាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចរល់ហើយ​ដែរ​។

លោក វេជ្ជបណ្ឌិត បានឱ្យដឹង​ទៀតថា​ រីឯ​ម្នាក់ទៀត​ជា​បុគ្គលិក​មន្ទីរពេទ្យ​កាល់ម៉ែត ស្នាក់នៅ​សង្កាត់​ទួល​សង្កែ​ តែ​បច្ចុប្បន្ន​នេះ​មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រែក​ក្មេង​ស្រុក​ល្វាឯម ខេត្តកណ្តាល​ក្រុមការងារ​បានធ្វើ​តេស្ត​គ្រួសារ​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​រួចហើយ​មិនមាន​ឃើញ​មាន​វិជ្ជមាន​ទេ​។​តែ​យើង​តម្រូវ​ឱ្យ​ពួកគាត់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​តាមដាន​សុខ​ភាពជា​បន្ត​ទៀតផង​ដែរ​។

​ពាក់ព័ន្ធ​នឹង​ករណី​អ្នក​វិជ្ជមាន​ដែល​តា​នេះ​ដែរ ​នៅ​រសៀល​នេះ​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​បិទ កំណាត់​ផ្លូវ ៩៣ ស្ថិត​ក្នុង​ក្រុមទី​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​បិទ​ខ្ទប់​ច្រក​ផ្លូវ​លេខ ៣៧២ ៣៧២Z និង​ផ្លូវ​លេខ ៣៦២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយពី​មានការ​ឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែលតា (Delta) ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​។

បើ​តាម​ក្រសួង​ក្នុងចំណោម​អ្នក​រក​ឃើញ​បំប្លែង​ថ្មី​ដែល​តា​ទាំង​១០៩​នាក់​នោះ​ ក្នុង​នោះ​នៅ​ភ្នំពេញ​ចំនួន​៥​នាក់​ដែល​ម្នាក់​ជា​ពលករ​មកពី​ប្រទេស​ថៃ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​សែន​សុខ​រាជធានី​ភ្នំពេញ ទី​២ បុគ្គលិក​មន្ទីរពេទ្យ​កាល់ម៉ែត​ខាង​រោគ​ស្ត្រី ទី​៣ បុគ្គលិក​អនាម័យ​និង​អ្នកជំងឺ​ផ្នែក​សង្គ្រោះបន្ទាន់​១​នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​និង​ទី​៤​អ្នកដំណើរ​បរទេស​ម​ក​ពី​ម៉ាឡេស៊ី​ម្នាក់​។

គួរបញ្ជាក់​ថា​ គិត​ចាប់ពី​ថ្ងៃទី​៣១​រហូតដល់​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០២១​កម្ពុ​ជា មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី B.1.617.2 Delta​ចំនួន​២២៣​នាក់​ស្រី​១០៧​នាក់​។​ ក្នុងនោះ​រកឃើញ​ក្នុង​កំឡុង​ខែមេសា​ម្នាក់​ថ្ងៃ​០៤​មិថុនា​៤​នាក់ ​ថ្ងៃ​១៨​មិថុនា​៧​នាក់​ថ្ងៃទី​២៥​មិថុនា​២៥​នាក់ ថ្ងៃទី​១៦​កក្កដា​៣៧​នាក់​ថ្ងៃទី​២២​កក្កដា​និង​ថ្ងៃទី​២៥​កក្កដា​មាន​ចំនួន​៣៩​នាក់​ថ្ងៃទី​៣១​កក្កដា​៤៣​នាក់​និង​ថ្ងៃទី​០១​សីហា​៦៦​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម