Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​រតនគិរី បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ចំនួន​៥​នាក់ ករណី​ជាសះស្បើយ​ចំនួន​២០​នាក់​និង​ស្លាប់​ម្នាក់

បានផុស

នៅ

រតនគិរី ៖ រដ្ឋបាល​ខេត្ត​រតនគិរី ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៥​នាក់ សម្រាប់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១។

ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី បាន​ស្រាវជ្រាវ​រក​ឃើញ​អ្នក​វិជ្ជា​មាន​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​៥​នាក់ ករណី​ព្យាបាល​ជាសះស្បើយ​២០​នាក់ និង​ស្លាប់​ម្នាក់​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្តរតនគិរី​រក​ឃើញ​អ្នក​វិជ្ជា​មាន​ជំ​ងឺ​កូ​វីដ​១៩​សរុប​ចំនួន​៧៦៨​នាក់ ព្រមទាំង​ព្យាបាល​ជាសះស្បើយ​ចំនួន​៦០៨​នាក់ និង​ស្លាប់​៦​នាក់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម