កូវីដ-១៩
អាជ្ញាធរធ្វើតេស្តរហ័សបុគ្គលិកផលិតទឹកកក ១០០នាក់ ឃើញមានវិជ្ជមានវីដ១៩ ចំនួន១០នាក់
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកបុគ្គលិក និងអ្នកជាប់ពាក់ព័ន្ធមានចំនួន១០០នាក់ ក្នុងរោងចក្រ ផលិត ទឹកកក យីហោ « សេះ ហោះ » យកសំណាក់ធ្វើតេស្តរហ័ស ទៅពិនិត្យជាលទ្ធផលរកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ រោងចក្រនេះស្ថិត ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ហ៊ឹល រ៉ាយ៉ា បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អ្នកដែលដឹកទឹកកកសេះហោះនិង ចែកចាយទឹកកកដាក់តាមអ្នកលក់តាមផ្ទះ និងក្នុងផ្សារនោះបានរក ឃើញ វិជ្ជមានកូវីដ១៩ មានចំនួន១០នាក់ លោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះពួកទាំងនេះដែលកំពុងធ្វើ សកម្មភាព ចែកចាយ ទឹកកក គ្រប់ ស្រុក – ក្រុង នៅក្នុងខេត្តបន្ទាយមានជ័យការដែលចែកចាយ នេះអាចឆ្លងដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនពិសេសឆ្លងរាលដាល ក្នុងសហគមន៍ ដូច្នេះសូមឲ្យបងប្អូន ដែល ពាក់ព័ន្ធត្រូវចូលខ្លួនយកសំណាកជាប្រញាប់ ដើម្បីកុំឲ្យឆ្លងរីករាល កាន់តែធ្ងន់ធ្ងរឡើងបន្តទៀត។

លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ បន្តឲ្យដឹងទៀតថា ចំពោះអ្នករកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ ខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យ ដឹកយកទៅព្យាបាល ហើយចំណែកអ្នកអវិជ្ជមាន កូវីដ១៩ ទាំងអស់ ត្រូវបានយកទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ សិនដើម្បីការពារទប់ស្កាត់ការ រីករាលដាល កូវីដ១៩ ក្នុងសហគមន៍។ រីឯអ្នកដែលដឹងខ្លួនថា បានពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន កូវីដ១៩ ឬ រោងចក្រ ខាងលើត្រូវចូលខ្លួនមកយកសំណាកដើម្បីការពារខ្លួនអ្នក និង គ្រួសារ អ្នកឬ ក្នុងសង្គមជាដើម៕
ដោយ ៖ វ៉ាន់ ណាង





-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


