កូវីដ-១៩
កម្ពុជា រកឃើញអូមីក្រុង ទាំងអស់ ២៣ នាក់ ក្នុងនោះ ១៤ នាក់ជាករណីឆ្លងក្នុងសហគមន៍
ក្រសួងសុខាភិបាល នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៣ នាក់ ជាប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន ៩ នាក់ និងឆ្លងក្នុងសហគមន៍ ១៤ នាក់ ខណៈអ្នកជំងឺចំនួន ១៣ នាក់ជាសះស្បើយ។

នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទេ ដោយគិតមកដល់ពេលនេះ មានរយៈពេល ១២ ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក ដែលកម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩
គួរបញ្ជាក់ថា គិតត្រឹមនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០ ៧៩៦ នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៧ ១០២ នាក់ និងស្លាប់សរុបចំនួន ៣ ០១៥នាក់។
រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


