ជីវិតកម្សាន្ដ
តន្ត្រីករជើងចាស់លោកគ្រូ ជាង សារ៉ាត់ សង្គ្រោះបន្ទាន់នៅវៀតណាម ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល
មហាជនអ្នកគាំទ្រ និងសិល្បករសិល្បការិនីជាច្រើន បានបង្ហាញការភ្ញាក់ផ្អើល និងមានការព្រួយបារម្ភចំពោះលោកគ្រូ ជាង សារ៉ាត់ តន្ត្រីករជើងចាស់ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ ប្រទេសវៀតណាម ប៉ុន្មានថ្ងៃមកហើយ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។

តារាចម្រៀងអ្នកនាង ខាត់ សុឃីម បានបង្ហោះឱ្យដឹងថា “លោកពូ ជាង សារ៉ាត់ (ពូមុឹង solo) ពូនៅមាំណាស់ ឥឡូវបានដំណឹងថា ពូឈឺធ្ងន់នៅពេទ្យវៀតណាមក្មួយជូនពរពូពីចម្ងាយឱ្យពូឆាប់ជា”។ ចំណែកនៅលើគណនីហ្វេសប៊ុករបស់លោកគ្រូ ជាង សារ៉ាត់ ត្រូវបានកូនរបស់លោកគ្រូផ្ទាល់បានឱ្យដឹងដែរថាពេលនេះ តន្ត្រីករជើងចាស់លោកគ្រូ ជាង សារ៉ាត់ កំពុងមានជំងឺដាច់សរសៃឈាមខួរក្បាល ឬ Stroke និងកំពុងព្យាបាលនៅប្រទេសវៀតណាម។

តាមរយ:ការបង្ហោះកូនរបស់លោកគ្រូជាងសារ៉ាត់បានរៀបរាប់ថា “សូមអធ្យាស្រ័យពីសំណាក់បងប្អូនអ៊ុំពូមីងទាំងអស់ជាទីគោរពស្រលាញ់ដោយហេតុតែលោកប៉ារបស់នាងខ្ញុំមានបញ្ហាសុខភាពធ្ងន់ធ្ងរ (Stroke) ត្រូវមកសម្រាកព្យាបាលនៅ ឯមន្ទីរពេទ្យប្រទេសវៀតណាមសូមគោរពលាសិល្ប:មួយរយៈ ព្រោះមិនដឹងថា រយៈពេលប៉ុន្មានខែធូរស្បើយនោះទេ”។
កូនស្រីលោកគ្រូបន្តថា “ដោយហេតុដូច្នេះហើយនាងខ្ញុំសូមខន្តីអភ័យទោស ចំពោះការអវត្តមាន ទៅចូលរួមកម្មវិធីគ្រប់យ៉ាង ក៏ដូចជាបម្រើការងារជូនបងប្អូនអ៊ុំពូមីងដូចកាលពីមុន។ ជាចុងក្រោយ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅពីសំណាក់បងប្អូនអ៊ុំពូមីងដែលស្រលាញ់រាប់អាន ដែលបានផ្ញើរជាថវិកា និងមកសួរសុខទុក្ខប៉ានាងខ្ញុំផ្ទាល់ ឬតាមរយ:ឆាតក្តីនាង ខ្ញុំពិតជារំភើបយ៉ាងក្រៃលែងរកពាក្យអ្វីមកប្រដូចពុំបាននៅក្នុងគ្រានេះ”៕ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


