ជីវិតកម្សាន្ដ
សុខ ពិសី ៖ បើដាក់ចិត្តស្រលាញ់នាងហើយ ត្រូវសន្យាស្រលាញ់នាងឲ្យដូចថ្ងៃចាប់ផ្ដើម
ជាការពិតតារាចម្រៀងសំនៀងផ្អែមកញ្ញា សុខ ពិសី បើគិតរហូតមកទល់ពេលនេះ សម្រាប់ទីផ្សារការងារសិល្បៈរបស់នាងនៅតែមានសន្ទុះ នៃការគាំទ្រច្រើន ខណៈបច្ចុប្បន្នក៏កំពុងទទួលបានការហៅច្រៀងនៅតាមបណ្ដាកម្មវិធីប្រគំតន្ត្រីមួយចំនួនស្ទើរគ្មានពេលសម្រាក។

កញ្ញា សុខ ពិសី ក៏ត្រូវបានគេចាត់ទុកថាជាកំពូលតារាចម្រៀងគ្រាប់ពេជ្ររបស់ផលិតកម្មសាន់ដេផងដែរ ព្រោះគេយល់ថា រហូតមកដល់ពេលសព្វថ្ងៃពុំមានតារាស្រីប្រចាំផលិតកម្មរូបណាអាចប្រជែងតំណែងស្រីស្អាត សុខ ពិសី បានឡើយ។ ហេតុផលទាំងនេះទើប កញ្ញា សុខ ពិសី ឈរលើលំដាប់លេខ ១ និងសិល្បៈបានយូរអង្វែង។ យ៉ាងណាមិញរឿងដែលគេចាប់អារម្មណ៍ថែមទៀត ស្រាប់តែពេលនេះ ពិសី ពោលពាក្យពីការស្រលាញ់ដ៏កម្រ។

តាមរយៈសំណេរខ្លីបង្កប់ន័យដែលកញ្ញា សុខ ពិសី បង្ហោះភ្ជាប់រូបភាពមួយសន្លឹកនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួននាងលើកឡើងថា “បើដាក់ចិត្តស្រលាញ់នាងហើយ ត្រូវសន្យាស្រលាញ់នាងឲ្យដូចថ្ងៃចាប់ផ្ដើម”។ ការលើកឡើងរបស់កញ្ញា សុខ ពិសី បានធ្វើឲ្យអ្នកគាំទ្រយល់ថា បើសិនជាបុរសៗធ្វើបានអញ្ចឹងមែនពិតជាមានសេចក្ដីសុខ និងសុភមង្គលណាស់។

ជាការកត់សម្គាល់កញ្ញា សុខ ពិសី មកទល់បច្ចុប្បន្នត្រូវបានគេចាត់ទុកថានាងជាកំពូលតារាចម្រៀងសំនៀងផ្អែមដែលរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពមិនចេះថមថយ។ ម្យ៉ាងទៀត ពិសី ថ្វីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែគេនៅគិតថាជារាជិនីសម្រស់ដែលស្រស់ស្អាតខ្លាំង។

ហេតុផលនេះហើយទើបបានអ្នកគាំទ្រយល់ឃើញថា នេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញា សុខ ពិសី បន្ថែមទៀត ទាំងរូបសម្ផស្ស អាជីពសិល្បៈ និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន។ លើសពី នេះ ពិសី ក៏នៅតែរក្សាបានសន្ទុះ នៃការគាំទ្រ និងមានទីផ្សារចម្រៀងខ្លាំងមិនចាញ់មិត្តភ័ក្ដិរួមជំនាន់ឡើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥១ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


