Connect with us

ជីវិតកម្សាន្ដ

លោក ហង់ ភូមិរ៉ា ទម្លាយទិដ្ឋភាពក្រោយឆាកព្រឹត្តិការណ៍វប្បធម៌ជាតិ ពេញដោយមោទនភាពចំពោះសិស្ស

បានផុស

នៅ

លោក ហង់ ភូមិរ៉ា គ្រូរបាំ និងមន្រ្តីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានទម្លាយទិដ្ឋភាពក្រោយឆាកសិស្សរបស់ខ្លួនជាច្រើនសន្លឹក ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កាលពីខែមេសាកន្លងទៅ ដោយរំលឹកអនុស្សាវរីយ៍ចំពោះការខិតខំប្រឹងប្រែង និងស្មារតីរួបរួមរបស់យុវជន ដើម្បីសិល្បៈវប្បធម៌ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរដែលភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹក លោក ហង់ ភូមិរ៉ា គ្រូរបាំនៃក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានរៀបរាប់ថា “រំលឹកអនុស្សាវរីយ៍នគរសង្ក្រាន្ត កម្លាំងស្មារតីរួមរបស់យុវជន” ដែលបង្ហាញឱ្យឃើញពីភាពស្និទ្ធស្នាល ការលះបង់ និងការរួមចំណែករបស់យុវជន ក្នុងការថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ជាតិឱ្យនៅតែមានជីវិតរស់រវើក។

ទន្ទឹមនឹងការបង្ហាញទិដ្ឋភាពការងារក្រោយឆាកនេះ លោកក៏បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះសិស្សរបស់ខ្លួនផងដែរ ដោយលោកបានលើកឡើងថា “ខ្ញុំមានសេចក្តីរំភើប សិស្សខ្ញុំសុទ្ធតែជាមនុស្សពូកែទាំងអស់។ បូជាសម្រាប់ជាតិមាតុភូមិនៃវប្បធម៌មួយនេះ”។


សារមួយនេះ បានធ្វើឱ្យសាធារណជនជាច្រើនមានការចាប់អារម្មណ៍ និងសរសើរចំពោះទឹកចិត្តរបស់គ្រូបង្ហាត់រូបនេះ ដែលបានចំណាយពេលវេលា កម្លាំងកាយ និងចិត្ត ដើម្បីបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យស្រលាញ់សិល្បៈបុរាណខ្មែរ និងចូលរួមអភិរក្សមរតកវប្បធម៌ជាតិឱ្យបានគង់វង្ស។

គួររំលឹកថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺជាវេទិកាវប្បធម៌ដ៏ធំមួយដែលបានផ្តល់ឱកាសឱ្យយុវជនសិល្បៈពីបណ្តាខេត្តនានា បង្ហាញសមត្ថភាព និងផ្សព្វផ្សាយសិល្បៈប្រពៃណីខ្មែរ ទៅកាន់ភ្ញៀវទេសចរ និងសាធារណជនយ៉ាងទូលំទូលាយ។ ក្នុងចំណោមនោះ ក្រុមយុវជនដែលទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីលោក ហង់ ភូមិរ៉ា ក៏បានចូលរួមក្នុង​ព្រឹត្តិការណ៍លើកស្ទួយជាតិដ៏ឱឡារឹកនោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម