Connect with us

ជីវិតកម្សាន្ដ

ទោះ​​ជំងឺ​សើស្បែក​ហាក់​មិន​ធូរ​ស្រាល​ តារា​ជើង​ចាស់ថៃ Winai នៅតែ​មាន​កម្លាំងចិត្ត​តស៊ូ​​បន្ត​ទៀត ក្រោយ​ឃើញ​ទឹក​ចិត្ត​អ្នក​គាំទ្រ​​​ខ្លួន

បានផុស

នៅ

រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​តារា​ជើង​ចាស់​ថៃ​លោក Winai Kraibut សម្រាក​ព្យាបាល​រោគ​សើស្បែក​ប្រភេទ Dermatite ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​លេប ឬ​លាប​ឲ្យ​ស្បែក​ស​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​របស់​លោក​ហាក់មិនសូវធូរស្រាលនោះទេ ដែលជាហេតុធ្វើ​ឲ្យ​តារាប្រុសរូបនេះ មាន​ការ​ធ្លាក់ទឹកចិត្តម្ដងៗ និងគ្មានសង្ឃឹមថាខ្លួនអាចវិលបានដូចដើមឡើងវិញ។ ប៉ុន្តែ មួយ​រយៈ​ក្រោយ​មកនេះ តារាប្រុសលោក Winai ហាក់ទទួលបានថ្នាំទិព្វពិសេស ដែលធ្វើ​​ឲ្យ​គាត់​មានកម្លាំងចិត្ត និង​អារម្មណ៍ស្រស់ស្រាយឡើងវិញភ្លាមៗ។ ក្រោយឃើញវីដេអូលើកទឹកចិត្ត ពីក្រុមក្មេងៗ​ដែលជាកីឡាកររត់ប្រណាំងជាមួយលោកពីមុនមក នាំគ្នា​និយាយ​ពាក្យ​លើក​ទឹកចិត្តយ៉ាងច្រើន ឲ្យ​ដល់ Winai ក្នុងការតស៊ូព្យបាលជំងឺ Dermatie និង​ឆាប់​ជា​សះស្បើយ​ត្រឡប់​មក​រត់​ជាមួយ​ពួកគេ​ជា​បន្ត។

ទោះ​ជា​យ៉ាង​ណា អ្នកគាំទ្រ និង​ក្រុម​គ្រួសារ​របស់ Winai បាន​ត្រឹម​តែ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​រូប​គាត់ និង​ព្យាយាម​និយាយ​កុំ​ឲ្យ​គាត់​បាក់ទឹកចិត្ត​ប៉ុណ្ណោះ។ សង្ឃឹម​ថា តារា​ប្រុស​ជើង​ចាស់​រូប​នេះ នឹង​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​នេះ​ឆាប់ៗ៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន​៖បាត់​មួយ​រយៈ​ធំ! តាម​ពិត​តារា​ជើង​ចាស់ថៃ Mekwinai កំពុងប្រឈម​នឹង​ជំងឺ​សើស្បែក​យ៉ាង​ធ្ងន់ធ្ងរ

ចុចអាន៖Pooklook ប្រាប់​ពី​អាការ​ម្ដាយ​របស់​នាង ពេល​នេះ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម