Connect with us

ជីវិតកម្សាន្ដ

តួប្រុសរឿង “Hormones” ប្រារព្ធខួបកំណើត ៣១ ឆ្នាំ ខណៈដែលអ្នកគាំទ្រសឹងមិនជឿ ព្រោះមុខក្មេង

បានផុស

នៅ

តារាសម្តែងពេញដោយទេពកោសល្យ​ March Chutavuth បានអបអរ​ខួប​កំណើត​គម្រប់ ៣១ ឆ្នាំ​ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ ដល់ថ្នាក់អ្នកគាំំទ្រសឹងមិនទាំងជឿផងថា លោកមានអាយុជ្រេ​ ប៉ុន្តែនៅមានតែមុខមាត់វ័យក្មេងដដែល។

តាមរយៈបណ្ដាញសង្គមផ្ទាល់របស់លោកបានបង្ហោះនូវរូបភាពមួយសន្លឹកគត់ ដោយក្នុងដៃមានកាន់នំខេកមួយអបអរថ្ងៃកំណើតរបស់ខ្លួនឯង។ ក្នុងនោះគេសង្កេតឃើញថា ​អ្នក​គាំទ្រ​បាន​ផ្ញើ​ពាក្យ​ជូនពរ​យ៉ាង​ច្រើន​លើសលប់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះគឺមហាជនជាច្រើនហាក់មិនចង់ជឿថា តារាសម្ដែងប្រុសរូបនេះមានវ័យ៣១ឆ្នាំឡើយ។ ដោយសារតែកន្លងមក រូបលោកតែងតែនិយមដើរតួភាពយន្តបែបយុវវ័យតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ​ March ទទួលបានភាពល្បីល្បាញដោយសារតែធ្លាប់សម្ដែងក្នុងរឿងភាគបែបយុវវ័យដ៏ពេញនិយម “Hormones” ទើបធ្វើឲ្យលោក​ក្លាយជា​យុវវ័យ​ជាច្រើនហាក់ពេញចិត្តពេញថ្លើម ដែលនៅពេលនោះលោកមានអាយុត្រឹមតែ ២០ឆ្នាំទេ។ បន្ទាប់​ពីសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺតាមរយៈភាពយន្តយុវវ័យ ក្រោយៗមកទៀត តារាវ័យ៣១ឆ្នាំរូបនេះ បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង និង​រឿង​ភាគ​ជា​ច្រើន ដោយបង្ហាញពីជំនាញសម្ដែងផ្សេងៗ មិន​ថា​ជា​តួ​ឯក រឿង​កំប្លែង ឬ​សកម្មភាព​ទេ លោក​អាច​បញ្ចេញ​វា​ដោយ​ធម្មជាតិនិងភាពប៉ិនប្រសព្វ។

ទន្ទឹមនោះទៀតសោត ស្នាដៃគួរឲ្យកត់សម្គាល់របស់ Marsh នាពេលកន្លងមករួមមានរឿង Home, Love, Happiness, Memories ដែលជារឿងដំបូងរបស់គាត់នៅក្នុងឧស្សាហកម្មនេះ។ បច្ចុប្បន្ន លោកមាន Channel YouTube ផ្ទាល់ខ្លួន​ដែលមានឈ្មោះថា March ដែលគាត់បង្កើតមាតិកាប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ មួយក្នុងចំណោមពួកគេគឺជាការពិសោធន៍ក្នុងការរស់នៅលើប្រាក់ឈ្នួលអប្បបរមា បង្កើតទឡ្ហីករណ៍​ឲ្យ​សង្គម​បាន​យល់​យ៉ាង​ទូលំទូលាយថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត​ ទោះឈានដល់អាយុ៤៣ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម