ជីវិតកម្សាន្ដ
ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក
អ្នកនាង Ann Chakrabongse ដែលត្រូវគេស្គាល់យ៉ាងច្បាស់ថាជា Miss Universeថៃ (MU) និងជានាយកប្រតិបត្តិ និងគ្រប់គ្រងក្រុមហ៊ុន JKN Global Group Public Company Limited បានចេញសេចក្ដីថ្លែងការមួយដោយត្រៀមធ្វើសន្និសីទសារព័ត៌មានបន្ទាន់នៅរសៀលនេះ ក្រោយមានពាក្យចចាមអារ៉ាមថា ធ្លាក់ដីកាចាប់ខ្លួនពីបទឆបោក។

យោងតាមសារព័ត៌មាន Sanook បានបង្ហោះនៅខ្លឹមសារទាំងស្រុងរបស់មេ MU រូបនេះ ថា ពេលនេះនាងកំពុងតែត្រៀមចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាតុលាការបានចេញដីកាចាប់ខ្លួននាង ហើយលោកស្រីក៏បញ្ជាក់បន្ថែមទៀតថា នឹងប្តឹងពីបទបរិហារកេរ្តិ៍មកលើរូបគាត់ផងដែរ។
យ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមមួយនេះកំពុងរីករាលដាលពេញប្រទេសថៃ បន្ទាប់ពីស្នងការដ្ឋាននគរបាល Kabinburi ខេត្ត Prachinburi កំពុងរៀបចំចេញដីកាចាប់ខ្លួនលោកស្រី Chakkraphong Chakrajutathip ឬ Ann Chakkraphong នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន JKN Global Group Public Limited រួមនឹងនាយកក្រុមហ៊ុនចំនួនបួននាក់ផ្សេងទៀត ពីបទសមគំនិតក្នុងសំណុំរឿងឆបោក។
ហេតុការណ៍នេះផ្តើមចេញពីការរុះរើទ្រព្យសម្បត្តិចេញពីរោងចក្រផលិតរបស់ក្រុមហ៊ុន MN Beverage Co., Ltd. ដោយមិនបានជូនដំណឹងដល់ក្រុមហ៊ុន TCG Social Media Co., Ltd. ដែលជាដៃគូសហការគ្នា ដើម្បីឲ្យដឹងអំពីការផ្លាស់ប្តូរទ្រព្យសម្បត្តិ ទាំងមុន និងក្រោយ។

ទោះជាយ៉ាងណាក៏ដោយ កាលពីយប់មិញថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ Ann Chakrabongse បានចេញមុខបកស្រាយជុំវិញករណីនេះ តាមរយៈទំព័រហ្វេសប៊ុក JKN Hi Shopping ដោយក្នុងនោះ លោកស្រីថែមទាំងរៀបចំចេញសេចក្តីប្រកាសជាបន្ទាន់នៅថ្ងៃទី ២៣ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ២:១០ រសៀល ដើម្បីបញ្ជាក់ថា លោកស្រីនឹងប្ដឹងក្រុមហ៊ុន TCG Social Media Co., Ltd. ពីបទបណ្តឹងមិនពិត រាយការណ៍មិនពិត និងបរិហារកេរ្តិ៍។
យ៉ាងណាមិញ រឿងរ៉ាវរបស់អ្នកនាង Ann Chakrabongse ឬស្រ្តីកែភេទថៃរូបនេះមិនមែនជារឿងទីមួយឡើយសសម្រាប់រូបគាត់។ ជាក់ស្ដែងកន្លងមក លោកស្រីធ្លាប់បានប្រកាសក្ស័យធនកាលពីឆ្នាំ២០២៣ ក្នុងពេលដែលបំណុលកាន់តែកើនឡើងខ្លាំងហួសប្រមាណ។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រឿងរ៉ាវក្ស័យធនរបស់មេ MU បានធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភនិងកំពុងតាមដានថា តើនឹងមានអ្វីកើតឡើងចំពោះកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ ហើយថាតើនឹងទទួលរងផលប៉ះពាល់ពីរឿងនេះ ឬយ៉ាងណា ដោយសារ JKN គឺជាម្ចាស់ស្ថាប័ន Miss Universe ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលទាំងមូលផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


