Connect with us

ជីវិតកម្សាន្ដ

តារាសម្តែងជើងចាស់ ច័ន្ទ តារាទី ងាកមកលក់ប្រហុក ផ្អក ខណៈសិល្បៈផ្អាកដោយសារ​កូវីដ​

បានផុស

នៅ

ស្ថិតក្នុង​វ័យជាង​៥០​ឆ្នាំ​ តារា​សម្ដែង​ល្បីល្បាញ​អំឡុង​ទស្ស​វត្ត​ឆ្នាំ​៨០-៩០​អ្នកស្រី ​ច័ន្ទ តារា​ទី បន្ទា​ប់​ពី​បាត់​វត្តមាន​មួយ​រយ​:​ពី​សិល្ប​:​ ក៏​ស្រាប់តែ​ថ្មីៗ​នេះ​លេចដំណឹង​ថា ​អ្នកស្រី​បានសម្រេចងាកមក​ចាប់​យក​មុខរបរ​លក់​ប្រហុក ​ផ្អក ​ដើម្បី​ផ្គត់ផ្គង់ជីវភាពគ្រួសារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដែល​ងាក​មក​ចាប់​មុខរបរ​ថ្មី​ពី​សំណាក់​អ្នកស្រី ច័ន្ទ តារា​ទី នេះ ​គឺ​ស្រប​ពេលដែល​វិបត្តិ​កូ​វីដ​-១៩​កំពុង​តែ​រីក​រាលដាល​ហើយ​សកម្ម​ភាព​ការងារ​មួយ​ចំនួន​ធំ​ត្រូវបាន​ផ្អាក​ដំណើរការ​ ជា​ជាពិសេស​សកម្មភាព​ ឬ​ការងារ​សម្តែង​សិល្ប​:​ត្រូវបាន​ស្ងប់ស្ងាត់​ទើប​អ្នកស្រី​ឆ្លៀតពេល​រក​ចំណូល​បន្ថែម​។​

អ្នកស្រី ច័ន្ទ ដា​រ៉ា​ទី បានបញ្ជាក់​ប្រាប់​ពី​មូលហេតុដែលនាំ​ឲ្យ​ចាប់យករបរ​លក់ប្រហុក ផ្អក នេះ​ថា​ នេះ​ក៏​ដោយសារតែ​បច្ចុប្បន្ន​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ ទើប​រក​អ្វី​លែង​បាន​ទៀត​។​ ម្យ៉ាង​សម្រាប់​អាជីព​សម្ដែង​របស់​អ្នកស្រី​ក៏​ស្ងប់ស្ងាត់​ ខណ​:​ពីមុនក្នុង​មួយខែ​ថត​បាន​២​ទៅ​៣​រឿង ​ប៉ុន្តែឥឡូវ​មួយខែ​រកតែ​មួយ​រឿង​មិន​ចង់បាន​ផង។​

អ្នកស្រី​បន្ថែមថា​ កាលពី​ដំបូង​ឡើយ​អ្នកស្រីបានចាប់យក​របរ​លក់​គុយទាវ តែ​មិនទទួលបាន​ជោគជ័យ​ឡើយ ទើប​អ្នកស្រី​សម្រេច​ប្រើ​វិធី​ចុងក្រោយ គឺលក់ប្រហុក ​ផ្អក ​ដែលជា​ជំនាញ​ផ្ទាល់ខ្លួន មួយរបស់អ្នកស្រី ។​ បច្ចុប្បន្ន​ការលក់​ប្រហុក​ផ្អក​នេះ​ គឺ​ទទួលបាន​ការគាំទ្រ​ និង​សរសើរ​ពី​សំណាក់​បងប្អូន​ដែល​បាន​ទិញ​យកទៅ​បរិភោគ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ខ្នះខ្នែង​ជួយ​ឲ្យ​ពួកគាត់​ត្រឡប់​មក​កម្ពុជា​វិញ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ​ថ្លែងអំណរគុណ​អង្គ​បោះឆ្នោត​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​គឺជា​ស្ពាន​បន្ត​ក្តី​ស្រមៃ​យុវជន​ក្នុង​ការ​វិល​ត្រលប់មក​កាន់ការ​សិក្សា

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស

សេដ្ឋកិច្ច៣ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម