ជីវិតកម្សាន្ដ
ទស្សនាវដ្ដី Forbes កូរ៉េ ចេញចំណាត់ថ្នាក់តារា K-Pop រកចំណូលបានច្រើនជាងគេ ក្នុង ឆានែលយូធូបប្រចាំឆ្នាំ ២០២១
ទស្សនាវដ្ដី Forbes Korea បានចេញនូវចំណាត់ថ្នាក់បញ្ជីតារាដែលរកចំណូលបានច្រើនបំផុត នៅលើយូធូបពេញមួយឆ្នាំនេះ។ បណ្ដាញសិល្បករ K-Pop ចំនួន ១០ រូបខាងក្រោមនេះ បានឈរលើតារាងអ្នកមានជាងគេប្រចាំឆ្នាំ ២០២១។

១ BANGTANTV(BTS )
បណ្តាញយូធូបរបស់ BANGTANTV មានអ្នកគាំទ្រ ៥៧ លាននាក់ ដែលមានចំនួនមើលសរុប ១២ ពាន់លានដងក្នុងវីដេអូចំនួន ១.៥៨៦ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ស្មានចំនួន ១៩.១ ពាន់លានវ៉ុន (១៦.៤ លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
២ ក្រុម BLACKPINK
ឆានែលយូធូបរបស់ BLACKPINK មានអ្នកគាំទ្រ ៦៤.៥ លាននាក់ ដែលមានចំនួនមើលសរុប ១៩ ពាន់លានដងលើវីដេអូចំនួន ៣៧២ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ១៣.៥ ពាន់លានវ៉ុន (១១.៦ លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
៣ NCT DREAM
បណ្តាញយូធូបរបស់ NCT DREAM មានអ្នកគាំទ្រ ៣.៩៤ លាននាក់ ដែលមានចំនួនមើលសរុប ៣៩៣.២ លានដងក្នុងវីដេអូ ២៣៣ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ២.១០ ពាន់លានវ៉ុន ( ១.៨១ លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
៤ SEVENTEEN
ឆានែល SEVENTEEN មានអ្នកគាំទ្រ ៦.៨៤ លាននាក់ ដែលមានចំនួនមើលសរុប ២.១៤៧ ពាន់លានដងលើវីដេអូចំនួន ៨៨០ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ១.៩២ ពាន់លានវ៉ុន ( ១.៦៥ លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ។
៥ Bambam
ឆានែលយូធូបរបស់ Bambam របស់ GOT7 មានអ្នកគាំទ្រ ១.០៧ លាននាក់ដែលមានចំនួនមើលសរុប ៧៥ លានដងក្នុងវីដេអូចំនួន ៧២ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ១.៦៩ ពាន់លានវ៉ុន ( ១.៤៥ លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
៦ MAMAMOO
ឆានែលយូធូបរបស់ MAMAMOO មានអ្នកគាំទ្រ ៦.០៧ លាននាក់ ដែលមានចំនួនមើលសរុប ១.៦៣២ ពាន់លានដងនៅទូទាំងវីដេអូចំនួន ៦០៤ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ១.៦៩ ពាន់លានវ៉ុន ( ១.៤៥ លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
៧ ក្រុម EXO
ឆានែលយូធូប EXO មានអ្នកគាំទ្រ ៨.៣ លាននាក់ ដែលមានចំនួនមើលសរុប ៤៧១.៣ លានដងក្នុងវីដេអូចំនួន ១៩៩ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ១.៦៩ ពាន់លានវ៉ុន (១.៤៥ លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
៨ IU Official
ឆានែលតារាស្រីរូបនេះមានអ្នកគាំទ្រចំនួន ៦.៦៩ លាននាក់ ដែលមានចំនួនមើលសរុប ៩៥០.៨ លានដងក្នុងវីដេអូចំនួន ១២៥ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ប្រមាណចំនួន ១.៥៦ ពាន់លានវ៉ុន ( ១.៣៤ លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
៩ Aespa
ឆានែលយូធូបរបស់ Aespa មានអ្នកគាំទ្រ ២.៣៤ លាននាក់ដែលមានចំនួនមើលសរុប ២៨១.១ លានដងក្នុង ៦០ វីដេអូ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ស្មានចំនួន ១.៤៤ ពាន់លានវ៉ុន ( ១.២៤ លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
១០ Red Velvet
បណ្ដាញយូធូបរបស់ Red Velvet មានអ្នកគាំទ្រ ៤.៤១ លាននាក់ដែលមានចំនួនមើលសរុប ៦១៦.៩ លានដងលើវីដេអូចំនួន ១៤៣ ។ ឆានែលនេះបាននាំមកនូវប្រាក់ចំណូលប៉ាន់ស្មានចំនួន ៧៨២ លានវ៉ុន ( ៦៧៣,០០០ ដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រឹមមួយថ្ងៃសោះ អាល់ប៊ុមរបស់ក្រុម NCT 127 បំបែកកំណត់ត្រាបញ្ជាទិញទុកមុន ចំនួន ១.៣២ លានស្តុក
ចុចអាន៖“ SPICY” បទចម្រៀងថ្មី CL ឈរនៅលើចំណាត់ថ្នាក់កំពូលរបស់ iTunes នៅក្នុងប្រទេស កម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


