ជីវិតកម្សាន្ដ
រឿងរ៉ាវបំណុលដែលកើតលើតារាស្រីល្បី២រូប ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមនាចុងឆ្នាំនេះ
នាអំឡុងចុងឆ្នាំ២០២១នេះ គេឃើញមានតារាកំប្លែង និងសម្តែងស្រីល្បីៗ២ដួងបានផ្ទុះនូវរឿងរ៉ាវដ៏រសើបនិងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរដូចគ្នាជុំវិញការផុងខ្លួនជំពាក់បំណុលគេអស់រាប់ម៉ឺនដុល្លារ។
យ៉ាងណាមិញថ្វីត្បិតតែរឿងរ៉ាវនេះកើតឡើងស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែបើចាប់អារម្មណ៍មើលពីដំណោះស្រាយរបស់អ្នកទាំងពីរ គឺមានភាពផ្ទុយស្រឡះគ្នាផងដែរ។
ចំពោះតារាស្រីទាំង២ដួងនោះគឺ ទី១.តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានប្រកាសកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា នាងបានលង់ខ្លួនជំពាក់បំណុលគេនូវទំហំទឹកប្រាក់ចំនួន៥៧២០០០ដុល្លារដែលមានម្ចាស់បំណុលប្រមាណ៣០នាក់។
ដំណោះស្រាយ ខ្ញុង ដំបូងឡើយបានសម្រេចទៅឡាយវីដេអូយំខ្សឹបខ្សួលនៅមុខតុលាការដើម្បីទម្លាយនិងសារភាពរឿងនេះព្រមទាំងសុំសប្បុរសជនម្នាក់១ដុល្លារឲ្យបាញ់លុយឲ្យនាងតាមកុងABAដើម្បីបានយកទៅចិញ្ចឹមកូនៗបើសិនជានាងត្រូវចូលពន្ធធាគារ។ បន្ទាប់ពីមានការអំពាវនាវពីសំណាក់អតីតតារាកំប្លែង ខ្ញុង ភ្លាមៗនោះមានសប្បុរសជនជាច្រើនបាញ់លុយឲ្យនាងព្រោះធ្លាប់គាំទ្រ និងសេចក្ដីអាណិតអាសូរ។
ប៉ុន្តែក្រោយមកទៀតអ្នកនាង ខ្ញុង ក៏ត្រូវបានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ដោយគេយល់ថា នេះជាការរៀនចំគម្រោងរបស់នាងដើម្បីសុំលុយមហាជនយកទៅដោះបំណុល។ បន្ទាប់ពីមានការរិះគន់ ខ្ញុង ក៏ចេញមុខបកស្រាយថា ពុំមែនជាផែនការទេ គឺនាងជំពាក់បំណុលគេពិតមែន ខណ:បច្ចុប្បន្ននាងបានប្រកាសលក់ទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានអស់ខ្ទិចអស់ខ្ទី និងកំពុងសាងជីវិតជាថ្មីដោយការឡាយលក់ប្រហុក ផ្អក ត្រីងៀតពីរនាក់ស្វាមីដើម្បីយកលុយដោះបំណុលគេ។
ទី២.តារាសម្តែងអ្នកនាង សឿ សុធារ៉ា ត្រូវបានគេកត់សម្គាល់ថា មួយរយ:នេះនាងក៏បានផ្ទុះនូវរឿងរ៉ាវអាស្រូវជំពាក់លុយគេជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែអ្នកនាង សឿ សុធារ៉ា ខុសពី ខ្ញុង បន្តិចត្រង់ថា នាងគ្មានភាពក្លាហានទម្លាយការពិតរឿងជំពាក់បំណុលគេឡើយ។
យ៉ាងណាមិញជុំវិញរឿងរ៉ាវដ៏រសើបរបស់អ្នកនាង សឿ សុធារ៉ា នេះទើបតែត្រូវបានបែកធ្លាយក្រោយពេលម្ចាស់បំណុលទម្លាយ និងប្រកាសឲ្យនាងចូលខ្លួនដោះស្រាយបំណុលជាបន្តបន្ទាប់។ តួយ៉ាងថ្មីៗនេះអ្នកនាង សូ ដានីតា បានប្រកាសធម៌ក្តៅដោយឲ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយខ្លួនជាបន្ទាន់មុននឹងមានដីការកោះហៅ ឬឲ្យគេទៅអញ្ជើញដល់កន្លែងថតចូលប៉ុស្តិ៍ប៉ូលីស។
តារាស្រី សូ ដានីតា បានទម្លាយការពិតថា សឿ សុ ធារ៉ា ជំពាក់លុយខ្លួនជិត៤ម៉ឺនដុល្លារ តែសាមីខ្លួន (សុធារ៉ា) មិនព្រមចេញមុខដោះស្រាយបំណុលនេះឡើយ ពោលផ្ទុយទៅវិញបែជាយកលេសថា កើតរោគចិត្ត។ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា ទេ ខណ:កម្ពុជាថ្មីក៏មិនទាន់អាចទាក់ទងដើម្បីស្វែងរកការបកស្រាយពីអ្នកនាងសឿ សុធារ៉ា បានដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore