ជីវិតកម្សាន្ដ
រឿង My Name ឡើងប្រជាប្រិយភាពខ្លាំងក្លា បន្ទាប់ពី Squid Game
ខ្សែភាពយន្តភាគកូរ៉េខាងត្បូងរឿង My Name កំពុងតាមកៀកនឹងរឿង Squid Game នៅលើតារាងអ្នកទស្សនាច្រើនបំផុតទាំង ១០ របស់ Netflix។

ក្រោយពី Squid Game បានចាក់ផ្សាយជាច្រើនសប្ដាហ៍ និងដណ្ដើមបានទស្សនិកជនច្រើនបំផុតនៅជុំវិញពិភពលោក ពេលនេះរឿងភាគថ្មី My Name ត្រូវបានគេរំពឹងថានឹងក្លាយជាភាពយន្តភាគកូរ៉េ ដែលនឹងផ្ដួល Squid Game ក្លាយជាភាពយន្តមានអ្នកច្រើនជាងគេវិញម្ដង។

ខ្សែភាពយន្ត My Name ចាក់ផ្សាយលើកដំបូងលើ Netflix នៅថ្ងៃទី ១៥ ខែតុលា ហើយទទួលបានការសរសើរជាច្រើនពីអ្នកទស្សនាសម្រាប់ការថតល្អ ការសម្តែង និងសាច់រឿងដ៏គួរឱ្យទាក់ទាញ។ រឿងនេះមាន ៨ភាគ ផ្តោតជុំវិញរឿងរ៉ាវសងសឹករបស់តួស្រីឈ្មោះ Yoon Ji-woo បន្ទាប់ពីឪពុកត្រូវបានសម្លាប់ដោយឈាមត្រជាក់បំផុត នៅថ្ងៃខួបកំណើតអាយុ ១៧ របស់នាង។

ជិតបីសប្ដាហ៍ប៉ុណ្ណោះ រឿងនេះបានឡើងលើកំពូលតារាងទាំង ១០ របស់សេវាកម្មស្ទ្រីម Netflix និងត្រូវបាន IMDb ឱ្យពិន្ទុ 8.0 ខណៈ Squid Game បានពិន្ទុ 8.1។
/cdn.vox-cdn.com/uploads/chorus_asset/file/22911132/EN_SQdGame_Main_PlayGround_Horizontal_RGB_PRE.jpeg)
ទោះយ៉ាងណា Squid Game នៅតែឈរលើកំពូលតារាង ដោយបានបង្កើតប្រវត្តិសាស្ត្រមានអ្នកទស្សនារហូតដល់ ១១១ លាននាក់ មកពី ៩៤ ប្រទេសជុំវិញពិភពលោក។ ជាពិសេសសម្លៀកបំពាក់និងការតុបតែងខ្លួនក្នុងរឿង Squid Game ត្រូវបានមនុស្សជាច្រើននាំគ្នាយកតម្រាប់តាម ដើម្បីប្រារព្ធពិធីបុណ្យ Halloween នៅឆ្នាំនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កំហុសឆ្គងទាំង ៩ ក្នុងរឿង “Squid Game” គ្មានអ្នកចាប់អារម្មណ៍ទាល់តែសោះ
ចុចអាន៖ Han So Hee និយាយពីឈុតស្រើបស្រាលក្នុងរឿង “My Name”
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


