ជីវិតកម្សាន្ដ
ជុំ លីណូ ៖ អ្នកជោគជ័យពិតប្រាកដគេគ្មានពេលមកបង្រៀនយើងទេ
ភ្នំពេញ ៖ តារាចម្រៀងប្រុសចូលចិត្តស្តាយ៍បែបយុវវ័យលោក ជុំ លីណូ គេកត់សម្គាល់ថា សម្រាប់អាជីពសិល្បៈរបស់លោកបច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និង មានប្រជាប្រិយភាពដូចដើមខណៈដែលពេលនេះ លោកក៏ជ្រែកខ្លួនចាប់មុខជំនួញជាច្រើនទៀតផងដែរ។

ទន្ទឹមគ្នាដែលអាជីពសិល្បៈនិងមុខជំនួញកាន់ក្នុងដៃកំពុងទទួលបានការគាំទ្រច្រើនពីមហាជននោះដែរថ្មីៗនេះលោក ជុំ លីណូ បានទម្លាយប្រយោគក្នុងចិត្តដោយធៀបចំពោះរឿងបុគ្គលដែលទទួលបានភាពជោគជ័យនិងអ្នកដែលតាំងខ្លួនជាបុគ្គលជោគជ័យដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក ជុំ លីណូ បានថ្លែងប្រាប់ឲ្យដឹងដូច្នេះថា អ្នកជោគជ័យពិតប្រាកដគេគ្មានពេលមកបង្រៀនយើងទេ ព្រោះគាត់រវល់មុខជំនួញគាត់ច្រើនណាស់។ បងប្អូនត្រូវចាំមានតែការចាប់ផ្តើមអាជីវកម្ម ពីតូចទៅធំ ហើយព្យាយាមធ្វើវាឲ្យបានល្អ ហើយធ្វើដដែលៗដែលខ្លួនឯងស្រលាញ់និងត្រូវជំនាញរបស់ខ្លួន។

តារាចម្រៀងលោក ជុំ លីណូបាននិយាយដោយខ្លីទៀតថា កាលណាពេលវេលានិងអាយុកាលរបស់យើងមកដល់យើងនិងជោគជ័យដោយមិនដឹងខ្លួន។ ខ្ញុំគុំយូរហើយរឿងអ្នកបង្រៀនជោគជ័យហ្នឹង។ជាការពិតការលើកឡើងរបស់លោក ជុំ លីណូ នេះកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់គ្នា៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


