ជីវិតកម្សាន្ដ
ប៉ែន ចំរ៉ុង រំភើប ពេលជួប MV ខ្នាតធំ មិនធ្លាប់បានសម្តែងរាប់ឆ្នាំក្នុងអាជីព
បទ LAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានថត MV រួចរាល់ហើយ ដោយបទចម្រៀងមួយនេះមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗក្នុងប្រទេសកម្ពុជា។

លោក ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែងសំខាន់ក្នុងចំណោមតារាសម្ដែងល្បីៗជាច្រើននាក់ បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង។ លោកចាត់ទុកថា MV មួយបទនេះបានចំណាយច្រើន ធ្វើឡើងក្នុងទ្រង់ទ្រាយធំដែលខ្លួនមិនធ្លាប់ជួបនាពេលកន្លងមក។

ខណៈដែលបទ LAMBO TOY កំពុងតែល្បីនៅ លើបណ្ដាញសង្គម Facebook ក៏ដូចជា TiKTok ក៏មានវីដេអូឃ្លីបមួយសំដែងពីចំណាប់អារម្មណ៍របស់អ្នកសិល្បៈដែលបានចូលសម្ដែងបទនោះផងដែរ ក្នុងនោះគេឃើញ លោក ប៉ែន ចំរ៉ុង ដែលត្រូវបានគេស្គាល់ថា ជាពិធីករមានថ្វីមាត់ចាក់ទឹកមិនលេច បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដោយលោកចាត់ទុកថាតាំងពីប្រឡូកក្នុងវិស័យសិល្បៈ ខ្លួនមិនធ្លាប់បានថត MVខ្នាតធំដូចបទ LAMBO TOY នោះឡើយ។

លោក ប៉ែន ចំរ៉ុង បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បៈខ្មែរនឹងកាន់តែរីកចម្រើនតទៅទៀតយ៉ាងឆាប់រហ័ស ជាមួយនឹងការផលិត MV ធំៗរបស់បណ្ដាផលិតកម្មផ្សេងទៀត ដូចបទ LAMBO TOY របស់ផលិតកម្ម galaxy navatra ជាដើម។

តាមប្រភពច្បាស់ការថាបទLAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានកាត់ត កែពណ៌រួចរាល់អស់ហើយ ដែលផលិតកម្មត្រៀមបញ្ចេញក្នុងពេលឆាប់ៗនេះ។ មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថាបទLAMBO TOY នឹងផ្ទះការគាំទ្រភ្ល្លូកទឹកភ្លូកដីមិនចាញ់បទ ”Are you ok” ខណៈដែលពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង 114M តែរយៈពេល១ខែប៉ុណ្ណោះ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


