ជីវិតកម្សាន្ដ
ម៉ា ច័ន្ទបញ្ញា ពោលពាក្យបែបនេះក្រោយទទួលបានការបំភ្លឺច្បាស់ៗពីសមត្ថកិច្ច
ភ្នំពេញ ៖ មហាជនបានដឹងហើយថា តារាចម្រៀងOriginal Songលោក ម៉ា ចន្ទបញ្ញា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយភ្ជាប់នឹងសំណួរមួយចំនួនក្រោយរូបលោកត្រូវបានសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ធ្វើការផាកពិន័យ។

គេកត់សម្គាល់ឃើញថា បន្ទាប់ពីមានការបង្ហោះរបស់លោកម៉ា ចន្ទបញ្ញា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍នោះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីបកស្រាយបំភ្លឺនិងឆ្លើយតបទាក់ទងទៅនឹងការផុសរបស់គណនីហ្វេបុកលោក ម៉ា ចន្ទបញ្ញា ភ្លាមៗដើម្បីជាការសម្រាយចម្ងល់និងមន្ទិលទាំងនោះ។

ក្រោយពីទទួលបានការបកស្រាយយ៉ាងច្បាស់ៗពីសមត្ថកិច្ចលោក ម៉ា ច័ន្ទបញ្ញា បានពោលពាក្យបែបនេះថា សូមអរគុណបងៗមន្ត្រីជំនាញដែលបានបកស្រាយជូនប្រជាពលរដ្ឋដូចខ្ញុំបាទបានដឹង។ ខ្ញុំបាទសូមធ្វើការបិទបញ្ចប់រាល់ចម្ងល់ទាំងនេះត្រឹមប៉ុណ្ណេះហើយសូមអរគុណដល់បងៗមន្ត្រីមានសមត្ថកិច្ចទាំងអស់ ដែលបានផ្ដល់នូវការបកស្រាយយ៉ាងក្បោះក្បាយជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងមានចម្ងល់ដូចសំណួររបស់ខ្ញុំក្នុងទំព័រនេះ។

លោកបានបន្ថែមទៀតថា រាល់បញ្ហានានាផ្សេងៗ ក្រៅពីចម្ងល់ខាងលើខ្ញុំបាទសូមមិនទទួលខុសត្រូវនោះទេ។ ដោយក្ដីអនុគ្រោះផងចុះ!សូមជូនពរបងៗ សមត្ថកិច្ចដែលកំពុងបំពេញតួនាទីជូនជាតិរបស់យើងហើយក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សំណាងល្អ សុខភាពល្អទាំងអស់គ្នា! សូមអរគុណ!៕
ដោយ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤២ នាទី agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


