Connect with us

ជីវិតកម្សាន្ដ

លោក ម៉ុន សារិ អតីតតារាភាពយន្ត និងជាធនធានដ៏ជំនាញផ្នែករៀបចំឆាកបានទទួលមរណភាព ដោយជំងឺកូវីដ-១៩

បានផុស

នៅ

​មហាជន​និង​អ្នកគាំទ្រ​ព្រមទាំង​សិល្បករ​-សិល្បការិនី​ជាច្រើន​បាន​សម្តែង​ការចូលរួម​សោកស្តាយ​ចំពោះ​មរណភាពរបស់លោក ម៉ុន សារិ អតីតតារាភាពយន្ត និងជាធនធានដ៏ជំនាញផ្នែករៀបចំឆាក​ភាពយន្ត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ុ​ន សា​រិ គឺជា​អតីត​តួ​សម្ដែង​ក្នុង​រឿង​ក្លា​ហាន​៩ ​ដែល​ធ្លាប់​ដើរតួ​ជាមួយ​ពិធីករ​ប្រុស​ល្បីឈ្មោះ វី យ៉ា​រ៉ូ ,​តារា​សម្ដែង ឌី សូ​នី​តា ,​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០២០ រ៉េត សារី​តា និង​សិល្បករ សិល្បការិនី ផ្សេង ទៀតហើយ​ក្រៅពី​ការសម្ដែង​លោក​ក៏​ជា​អ្នកធ្វើ​ការរៀបចំ​តុបតែង​ឆាក​ថត ក្នុង​វិស័យ​ភាពយន្ដ​ខ្មែរមួ រូប​ផងដែរ​។​

​បើតាម​ការបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Amazing Cambodia​ បាន​រៀបរាប់​ពី​ដំណឹង​ដ៏​សោកសៅ​នេះ​ថា ​ថ្វីដ្បិតតែ​ខ្ញុំ​មិនបាន​ស្គាល់​ជីវប្រវត្តិ​ និង​ស្នាដៃ​លម្អិត​របស់លោក​កន្លង​មក​ តែ​ក៏​សូម​ចូលរួម​រំលែក ទុក្ខ​ចំពោះ​ការបាត់បង់​លោកពូ សា​រិ ( Sarik Mon )​ធនធានមនុស្ស​ជំនាញ​រៀបចំ​តុបតែង​ឆាក​ភាព យន្ត​ដ៏​ចំណាន​ម្នាក់​។ ប្រភព​បន្តថា​ ផលិតករ​ភាពយន្ត​និង​តួ​សម្តែង​ជា​ច្រើន​ ដែល​ធ្លាប់​ប្រឡូក​ការងារ​ជាមួយ​លោក​បា​នស​ម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ ហើយ​ថែមទាំង​បាន​នាំគ្នា​ជួយឧបត្ថម្ភ​ដល់​បុណ្យសព​របស់គាត់ ​ដែល​កំ​ពុង​ខ្វះខាត​ថែម​ទៀតផង​។​ សូម​វិញ្ញាណក្ខន្ធ​លោកពូ​បាន​ទៅកាន់​សុគតិភព​។​

​ដោយឡែក​អ្នកនិពន្ធ យឹម តា​ស្រង់ ក៏បាន​ផ្ញើ​សារ​រំលែ​ក​ទុក្ខ​ដែរ​ថា ​ទោះយ៉ាងណា​គាត់​ធ្លាប់​រួមការ​ងារ​ជាមួយ​ខ្ញុំ​ច្រើនលើក​ដែរ ​សូម​ចូលរួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុមគ្រួសារ​លោកពូ​ផង ​នឹង​សូម​ចូលរួម​បុណ្យសព​១​លាន​រៀល​។ ​លោកពូ សា​រិ ធ្វើ​ការងារ​ផ្នែក​ភាព​យន្ត​ទទួលមរណភាព ​ដោយសារ​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥៨ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម