Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រោយ​ខកខាន​ជួបប្រជុំគ្នា​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ រហូតមកដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៤ កម្ពុជា ថៃ​បាន​បើក​កិច្ចប្រជុំ​ទ្វេភាគី​ឡើងវិញ​ហើយ​ដែលជា​កិច្ចប្រជុំ​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា ជា​ប្រធាន​ក្រុម​ភាគី​កម្ពុជា និង​លោកឧ​ត្ត​ម​សេនីយ៍​ឯក ផា​នូ​រ៉ា​ត លូក​ប៊ូ​ន​(Phanurat Lukboon)​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ ជា​ប្រធាន​ក្រុម​ភាគី​ថៃ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍​មាស វិ​រិ​ទ្ធ អគ្គលេខាធិការ បាន​ជម្រាបជូន​ពី​លទ្ធផល​ការងារ​និង​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ និង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ​លើ​កិច្ចសហការ​និង​គាំទ្រ​ស្ទើរ​គ្រប់​វិស័យ​ពិសេស​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​ទាំង​លើ​ការងារ​អនុវត្ត​ច្បាប់ ព្យាបាល ស្តារនីតិសម្បទា មន្ទីរពិសោធន៍ ការងារ​ផ្សព្វផ្សាយ អប់រំ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន និង​ការអនុវត្ត​ផែនការ​ភូមិ ស គ្មាន​គ្រឿងញៀន​ពិសេស​តាមរយៈ​ឯកសារ អិ​ល​អូ​អេ​(LOA) ដែល​យើង​បាន​អនុវត្ត​ជាង​រៀងរាល់ឆ្នាំ ។

កិច្ចប្រជុំ​លើក​ទី​១៤ នេះ​បាន​បន្តធ្វើ​ការពិនិត្យ ពិភាក្សា​លើ​កិច្ច​ការដែល​យើង​បាន​សហការគ្នា​អនុវត្ត​ក្នុងពេល​កន្ល​ង​មក​និង​ស្វែងរក​វិធាន​និង​វិធីសាស្ត្រ​ថ្មីៗ​បន្ថែមទៀត​ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៃ​ប្រទេស​យើង​ទាំងពីរ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ឆ្លើយតបបាន​ជាក់​ស្តែង​ទៅនឹង​ស្ថានភាព និង​និន្នាការ​បច្ចុប្បន្ន នៃ​បញ្ហា​គ្រឿងញៀន​នៅក្នុង​តំបន់ និង​ក្នុងប្រទេស​យើង​ទាំងពីរ ការបង្កើត​បន្ថែម​នូវ​សកម្មភាព​អនុវត្ត​ផែនការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-ថៃ​។

ផ្អែកលើ​លទ្ធផល​ជំនួប​ប្រជុំ​ទ្វេភាគី​លើក​ទី​១៣​កន្លងទៅ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ផា​នូ​រ៉ា​ត លូក​ប៊ូ​ន អគ្គលេខាធិការ បាន​កោត​សរសើរ​ដល់​កិច្ចសហការ​យ៉ាង​ល្អ​កម្ពុជា ថៃ ទទួលបាន​ផ្លែផ្កា​គួ​ឲ្យ​កត់សម្គាល់ ។ ប្រទេស​ថៃ​ជា​ប្រទេស​រងគ្រោះ​ពី​ការ​លបលួច​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ពិសេស​នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង​និង​ឥ​សាន្ត ពី​តំបន់ត្រីកោណមាស​។ ឈ្មួញ​គ្រឿងញៀន​បរទេស​បាន​ប៉ុនប៉ង​លបលួច​ប្រើប្រាស់​អនុតំបន់​ទន្លេមេគង្គ​ដឹកជញ្ជូន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​មីន អិ​ច​ស្តា​ស៊ី កេ​តា​មីន ហេ​រ៉ូ​អ៊ី​ន​និង​សារ​ធាតុគីមី​ផ្សំ ក្នុងនោះ​ថៃ​ជួបប្រទះ​នូវ​បញ្ហា​ប្រើប្រាស់​ល្បាយ​មេ​តំ​ហ្វេ​តា​មីន កេ​តា​មីន MDMA (​ម្សៅ​ទឹកស​ប្បាយ​) Happy Water ។

​ក្នុង​ឱកាស​នោះ​ដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ផា​នុ​រ៉ា​ត លូក​ប៊ូ​ន អគ្គលេខាធិការ បាន​អំពាវនាវ​ឱ្យ​កម្ពុជា ថៃ ត្រូវ​បន្ត​ពង្រឹង​ការ​បង្ការ​ទប់ស្កាត់ ដើម្បី​កាត់​ផ្តាច់​សង្វាក់​បណ្តាញ​ឧក្រិដ្ឋជន​ដែល​តែងតែ​លបលួច​បង្វែរ​សារធាតុ​គីមី​ផ្សំ​ទៅ​ផលិត​គ្រឿងញៀន​។

​តាមរយៈ​កិច្ចប្រជុំ​នេះ​កម្ពុជា-ថៃ បាន​រក​ឃើញ​នូវ​ចំណុច​គន្លឹះ​ល្អៗ​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀតហើយ​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​និង​ប្រទេស​យើង​ទាំងពីរ​ក៏​ដូច​តំបន់​យើង​ទាំងមូល​ហើយ​ភាគី​ទាំងពីរ​កម្ពុជា ថៃ​បាន​ឯកភាព​បន្ត​រឹត​បន្តឹង​នូវ​ចំណងមិត្តភាព​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​ពង្រឹង​បាន​នូវ​ប្រសិទ្ធភាព និង​ការអនុវត្ត​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥១ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៥៣ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

Sokha Hotels

ព័ត៌មានពេញនិយម