ព័ត៌មានជាតិ
ដីព្រៃក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្បែរបរិស្ថានតាកឹង កំពុងរងការឈូសឆាយកាប់បំផ្លាញ
ព្រះវិហារ ៖ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅចំណុច ភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយកាប់បំផ្លាញយកមកធ្វើកម្មសិទ្ធ ពីសំណាក់ក្រុមឈ្មួញ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។

យោងប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ក្រុមអ្នកឈូសឆាយដីព្រៃរបស់រដ្ឋគ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលឈ្មោះ គ្រុក និងឈ្មោះ រឿន ជាអ្នកពាក់ព័ន្ធហើយក៏ជាម្ចាស់គ្រឿងចក្រដែរបានយកត្រាក់ទ័ររបស់ខ្លួនចូលទៅឈូសឆាយយកដីព្រៃធ្វើកម្មសិទ្ធិ ខណៈពលរដ្ឋនៅមិនទាន់ឃើញអាជ្ញាធរចាត់វិធានការណាមួយនៅឡើយ។

ប្រភពដដែលបន្តថា ដីព្រៃក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បើពលរដ្ឋធម្មតាចុះកាប់ឆ្ការ និងរងការចាប់បង្ក្រាបបញ្ជូនទៅតុលាការ ។ដោយឡែកបុគ្គលឈ្មោះ គ្រុក និងឈ្មោះ រឿន ប្រើប្រាស់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយកាប់បំផ្លាញដីព្រៃច្រើនខែមកហើយ គ្មានការទប់ស្កាត់ បង្ក្រាបពីមន្ដ្រីបរិស្ថាន និងជំនាញពាក់ព័ន្ធនោះទេ។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងជាអ្នកនាំពាក្យ បាន ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះថា បើឃើញសកម្មភាពកំពុង ប្រព្រឹត្តិ សូមឲ្យ ប្រជាពលរដ្ឋ រាយការណ៍មកជំនាញ នឹងចុះចាប់វិធាន យក មក ផ្ដន្ទាទោស តាមច្បាប់។ លោកបានបន្ដថា វិសាលភាពគ្រប់គ្រងមានទំហំធំធេងណាស់ ហើយក៏បានប្រជាពលរដ្ឋរស់នៅ អាស្រ័យ ផលផងដែរ អញ្ចឹងត្រូវមានការចូលរួមទប់ស្កាត់ទាំងអស់គ្នា។

ជុំវិញការបំភ្លឺរបស់មន្ត្រីជំនាញបរិស្ថាននេះដែរ គេនៅមិនទាន់ឃើញមានសមត្ថកិច្ចជំនាញណាម្នាក់ ចុះមកបង្ក្រាបសោះឡើយ។

ប្រជាពលរដ្ឋបានសំណូមពរដល់លោក គីម រិទ្ធ អភិបាលខេត្តព្រះវិហារ និងក្រសួងពាក់ព័ន្ធនានា មេត្តាចាត់វិធានការក្តៅចំពោះក្រុមឈ្មួញដែលកំពុងធ្វើសកម្មភាពជ្រោះឆាយយ៉ាងគគ្លើន នៅតំបន់ខាងលើ ដើម្បីឲ្យធនធានធម្មជាតិនៅគង់វង្សដល់កូនចៅជំនាន់ក្រោយបានស្គាល់ផង៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


