ជីវិតកម្សាន្ដ
ផេនខេក ប៉ងបញ្ចប់ជីវិត ៣ ដង ព្រោះផុងខ្លួនជំពាក់ បំណុលគេលក់អស់ទ្រព្យគ្មានសល់
តារាសម្តែង និងជាពិធីការិនី ផេនខេក បានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវ ដែលនាងបានផុង ខ្លួនជាមួយការជំពាក់បំណុលគេរាប់ម៉ឺនដុល្លា ររហូតលក់អស់ទ្រព្យគ្មានសល់ និងប៉ងបញ្ចប់ជីវិតដល់ទៅ ៣ ដង។

ពិធីការិនី ផេនខេក បានរៀបរាប់ទាំងទឹកភ្នែកតាមរយៈកិច្ចសម្ភាសន៍មួយថា ដោយសារតែបញ្ហានៃបំ ណុលគេអំឡុងពេលកូវីដ-១៩កន្លងទៅ ទើបធ្វើឲ្យរូបគេធ្លាក់ខ្លួនដល់ចំណុចសូន្យ និងជួបបញ្ហាខ្វះខាតជីវភាពខ្លាំង ដែលធ្លាប់តែរស់ក្នុងផ្ទះធំមានឡានជិះ ប៉ុន្តែពេលនេះ ក៏ផ្តើមរស់នៅត្រឹមតែផ្ទះជួល៤ ជ្រុងប៉ុណ្ណោះ។
ផេនខេក បញ្ជាក់ថា «ខ្ញុំអស់អីហើយ ផ្ទះ ឡាន អ្វីគ្រប់បែបយ៉ាងខ្ញុំត្រូវមករស់នៅក្នុងបន្ទប់ជួល ៤ ជ្រុងដល់រាល់ថ្ងៃនេះ។ ខ្ញុំអាចនិយាយបានថា រាល់ថ្ងៃខ្ញុំគឺពិបាក រងសម្ពាធចិត្ត ខ្ញុំគេងអត់ស្រួល ខ្ញុំវេទនា ខ្ញុំអាចនិយាយបានថា តាមពិតខ្ញុំពិបាកខ្លាំង»។


ពិធីការិនី ផេន ខេក បន្តទៀតថា ចំពោះមូលហេតុដែលធ្វើឲ្យនាងដាច់ចិត្តចង់សម្លាប់ខ្លួនដល់ទៅ ៣ ដងនោះ ក៏ព្រោះតែពិបាកចិត្តរឿងលង់ខ្លួនជំពាក់បំណុលគេ។ ប៉ុន្តែការប៉ងបញ្ចប់ជីវិតនោះមិនបានសម្រេចទេ គឺត្រូវបានការជួយសង្គ្រោះទាន់ពេលរហូត។

ដើមហេតុដែលជំពាក់បំណុលគេនេះ ត្រូវបាន ផេនខេកបញ្ជាក់បន្ថែមថា ដោយសារអំឡុងមុនពេលផ្ទុះកូវីដ-១៩ កាល ២ ឆ្នាំមកនោះ នាងបានខ្ចីលុយគេ ដើម្បីយកមកបង្កើតមុខជំនួញផ្ទាល់ខ្លួន តែដល់ពេលចាប់ផ្ដើមផ្ទុះកូវីដ-១៩ឡើង ធ្វើឱ្យនាងជួបការបរាជ័យលើមុខជំនួញ ទើបមិនអាចរកលុយសងគេវិញបានបង្កផលលំបាកមកដល់ឥឡូវនេះ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


