ជីវិតកម្សាន្ដ
តារាហូលីវីដ Sean Penn ដើររាប់គីឡូម៉ែត្រពីអ៊ុយក្រែនទៅប៉ូឡូញ
ប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើដំណើរទៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែនដើម្បីថតភាពយន្តឯកសារ តារាភាពយន្ត និងជាអ្នកដឹកនាំរឿងរបស់ហូលីវីដ លោក Sean Penn ស្ថិតក្នុងចំណោមជនភៀសខ្លួនរាប់ពាន់នាក់ចាកចេញពីអ៊ុយក្រែនទៅប្រទេសប៉ូឡូញដោយថ្មើរជើង។

លោក Penn អាយុ៦១ឆ្នាំបានបង្ហោះរូបថតមួយសន្លឹកនៅលើ Twitter កាលពីថ្ងៃចន្ទដែលបង្ហាញពីរូបលោកស្ពាយកាបូប និងអូសវ៉ាលីនៅពេលលោកដើរតាមបណ្តោយផ្លូវដែលមានរថយន្តបន្តគ្នាវែងអន្លាយ។
លោកបានសរសេរនៅលើរូបថតនោះថា ៖«ខ្ញុំខ្លួនឯង និងក្រុមការងារពីរនាក់បានដើររាប់គីឡូម៉ែត្រទៅព្រំដែនប៉ូឡូញ បន្ទាប់ពីបោះបង់ចោលរថយន្តកណ្តាលផ្លូវ។ រថយន្តស្ទើរតែទាំងអស់នៅក្នុងរូបថតនេះដឹកតែស្ត្រី និងកុមារ ភាគច្រើនវ៉ាលីគ្មានស្លាកសញ្ញាទេ ហើយរថយន្តក៏ដឹកតែរបស់មានតម្លៃ»។
ទោះជាយ៉ាងណាមិនមានការបញ្ជាក់ទេថា ហេតុអ្វីបានជាតារាសម្តែងដែលជាម្ចាស់ពានរង្វាន់ Academy Award និងក្រុមការងាររបស់លោកបង្ខំចិត្តលះបង់ចោលរថយន្តរបស់ពួកគាត់។
ស្ត្រីអ្នកនាំពាក្យនៅទីក្រុងឡូស អេនជឺឡេស ឈ្មោះ Mara Buxbaum បានប្រាប់កាលពីថ្ងៃអង្គារ៍ម្សិលមិញថា លោក Penn បានចាកចេញពីអ៊ុយក្រែនដោយសុវត្ថិភាព។ យ៉ាងណា អ្នកនាំពាក្យរូបនេះបដិសេធឆ្លើយសំនួរពីកន្លែងលាក់ខ្លួនរបស់លោក ឬកាលៈទេសៈនៃការចាកចេញរបស់លោកពីអ៊ុយក្រែន។
ការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា លោក Penn ដែលស្ថិតនៅទីក្រុងកៀវកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនចូលរួមសន្និសីទសារព័ត៌មានមួយនៅការិយាល័យរបស់លោកប្រធានាធិបតី Volodymyr Zelenskiy ជាថ្ងៃទី១នៃការវាយប្រហាររបស់រុស្ស៊ីដើម្បីថតវីដេអូសម្រាប់ភាពយន្តឯកសារនៃវិបត្តិរ៉ាំរៃមួយ។

សេចក្តីប្រកាសរបស់ការិយាល័យប្រធានាធិបតីបាននិយាយថា ៖«តារាភាពយន្ត Sean Penn ស្ថិតក្នុងចំណោមអ្នកដែលគាំទ្រអ៊ុយក្រែន នៅអ៊ុយក្រែនសព្វថ្ងៃនេះ។ យើងខ្ញុំសូមអរគុណដល់លោកសម្រាប់ការបង្ហាញពីភាពក្លាហាន និងស្មោះត្រង់»។
ក្នុងសេចក្តីប្រកាសក៏និយាយដែរថា លោក Penn បានសម្ភាសឥស្សរជននយោបាយ និងយោធា ព្រមទាំងអ្នកសារព័ត៌មានដែលជាផ្នែកនៃការផលិតផងដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


