ជីវិតកម្សាន្ដ
បទ “ស្រារាំ” ថ្មីរបស់ រ៉ាប៊ី ផ្ទុះការចាប់អារម្មណ៍ខ្លាំង និងមានការទស្សនាជាង ១លានដង ត្រឹមរយៈពេល១ថ្ងៃ
កញ្ញា រ៉ាប៊ី ត្រូវបានទស្សនិកជនចាត់ទុកថាជាតារាចម្រៀងវ័យក្មេង ដ៏លេចធ្លោមួយរូបនាពេលបច្ចុប្បន្ន ជាពិសេសក្នុងប្រភេទបទចម្រៀងញាក់កន្ដ្រាក់អារម្មណ៍។ បទចម្រៀងជាច្រើនរបស់តារាស្រីរូបនេះត្រូវបានល្បីសុះសាយ រហូតមានគេយកទៅរាំតាមដល់ក្រៅប្រទេសថែមទៀតផង។ ជាក់ស្ដែងវីដេអូបទចម្រៀងរបស់រ៉ាប៊ី បទ “មាន់ស្រែ” នៅតែមានប្រជាប្រិយក្នុងការស្តាប់ និងការជួបជុំរាំលេងកម្សាន្តដោយមានអ្នកមានចូលមើលរហូតដល់ជាង ៦២លានដង ក្នុងយូធូប។

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ កញ្ញារ៉ាប៊ី បានជូនជាកាដូបទចម្រៀងពិសេសមួយបទ ដែលមានចំណងជើងថា “ស្រារាំ” ចេញផ្សាយជាផ្លូវការកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានអ្នកទស្សនាជាង ១លានដង ត្រឹមរយៈពេលមួយថ្ងៃ ហើយគិតមកត្រឹមថ្ងៃទី២ខែមីនានេះមានអ្នកចូលទស្សនាប្រមាណជាង ១.៧ លានដងហើយ។ “ស្រារាំ” ផលិតឡើងជាពិសេសសម្រាប់ ពេលវេលាដ៏ល្អ ការជួបជុំក្រុមគ្រួសារ ញាត្តិមិត្ត និងរាំលេងកម្សាន្តឲ្យកាន់តែសប្បាយរីករាយថែមមួយកំរិតទៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

អ្វីដែលធ្វើឲ្យ MV “ស្រារាំ” កាន់តែមានភាពទាក់ទាញ និងប្លែកអារម្មណ៍នោះគឺ វីដេអូបែបកំប្លុកកំប្លែង ទេសភាពស្រុកស្រែ ថែមទាំងក្បាច់រាំដ៏រស់រវើក។ នេះគឺជាលើកដំបូងហើយ ដែលស្រាបៀរគ្រុឌ និងកញ្ញារ៉ាប៊ី បានសហការផលិតបទចម្រៀងនេះឡើង ដោយផ្តល់ជូនទស្សនិកជននូវពេលវេលាដ៏ល្អ និងបរិយាកាសជួបជុំដ៏រីករាយរបស់បងប្អូនខ្មែរយើង។

ស្រាបៀរគ្រុឌ តែងតែចែករំលែកពេលពេលាល្អដល់អ្នកគ្រប់គ្នា មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកអាចបង្កើតពេលវេលាល្អៗ ជាមួយមនុស្សជុំវិញបាន។ ពេលដែលលោកអ្នកក្រេប ឱជារសរបស់គ្រុឌដ៏ត្រជាក់លើកដំបូងភ្លាម លោកអ្នកនឹងទទួលបាននូវអារម្មណ៍ ដ៏ល្អ ជាមួយមនុស្សជាទីស្រលាញ់ ព្រមទាំងបរិយាកាសដ៏វិសេសវិសាលបំផុត។ ដូចនេះ សូមបើកគំរបស្រាបៀរ និងទទួលទានដោយក្តីរីករាយ ព្រមទាំងបង្ហាញនូវស្នាមញញឹមសម្រាប់ថាមពលវិជ្ជមាននេះទាំងអស់គ្នា។

ពេលវេលាល្អទាំងនេះហើយ ជាពេលវេលាដ៏ល្អសម្រាប់គ្រុឌ៕
សូមរីករាយទស្សនាបទថ្មី “ស្រារាំ”






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ