Connect with us

ជីវិតកម្សាន្ដ

ឌឿ វិសាល មិន​ខ្លាច​សូម្បីតែ​រឿង​នេះ​ក៏ អាច​ធ្វើ​បានជា​មួយ​អ្នកជំងឺ​កូ​វីដ​-១៩​ជនបរទេស ម្នាក់

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង​និង​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រ​យុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​លោក ឌឿ វិសាល ហៅ​ធូ​ពេល​នេះ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការសរសើរ​និង​គាំទ្រ​គ្រប់គ្នា​ បន្ទាប់ពី​លោក​បានបង្ហាញ​សកម្មភាព​ដ៏​ល្អ​ក្នុងនាម​ជា​គ្រូពេទ្យ​ជួយ​ដល់​អ្នកជំងឺ​ជា​ជន​បរ​ទេសម្នាក់​កើ​កកូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សកម្មភាព​នេះ​ គឺ​កំពុង​ត្រូវ​បាន​ការសរសើរ​និង​លើក​ទឹកចិត្ត​ដល់​លោក ឌឿ វិសាល​អំឡុងពេល​កំពុង​បំពេញ​បេសកកម្ម​ជា​កងទ័ព​អាវ​ស​ជួយ​អ្នកជំងឺ​កូ​វីដ​- ១៩​។​ ដោយឡែក​ចាប់អារម្មណ៍​មក​មើល​ពី​សកម្មភាព​ដ៏​គំរូ​មួយទៀត​ដោយ​លោក ឌឿ វិសាល បាន​លើក​ឡើង​ថា​គាត់​ជា​អ្នកជំងឺ​ជនបរទេស​គាត់​អាយុ​ច្រើន​ហើយ​គាត់​គ្មាន​សាច់ញាតិ​មក​កំដរ​ទេ ខ្ញុំ​បាន​បញ្ចុក​បាយ​បញ្ចុក​ថ្នាំ ងូតទឹក លាង​សម្អាត​លាមក​អោយ​គាត់​…​។

​តាម​រយៈ​​រូបភាព​និង​សំណេរ​ដដែល​នោះ​តា​រាច​ម្រៀ ង ឌឿ វិសាល បាន​និយាយទៀត​ថា ​ខ្ញុំ​រំភើបចិត្ត​ពេល​គាត់​និយាយថា​គាត់​សុំទោស​គាត់​គ្មាន​ចេតនា​ជុះ​(​បន្ទោបង់​)​លើ​គ្រែ​ទេ​ហើយ​គាត់​អរគុណ​ដែល​បាន​ជួយ​សម្អាត​គាត់​ហើយ​ថា​គាត់​ខ្មាស់​អ្នកជំងឺ​ផ្សេង​ណាស់ ។​នេះ​គឺជា​តួនាទី​ការងារ​របស់ខ្ញុំ​ដែល​គិលានុបដ្ឋាក​ក្នុង​ការផ្តល់សេវា​កម្មដ​ល់​ល្អ​ដល់​អ្នក ជំងឺ​មិន​ថា​ខ្មែរ​ឬ​បរទេស​។

លោក ឌឿ វិសាល បន្ថែម​ដែរ​ថា​អរគុណ​លោកគ្រូ​អ្ន ក​គ្រូ​នៅ​ក្រុម​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​៥​ស្តា​ត​អូ​ឡាំ​ពិ​ច​ដែល​បាន​សហការ​ក្នុង​ការជួយ​អ្នកជំងឺ​គ្រប់គ្នា​ដោយ​ប្រើ​បេះដូង​។​លោក ឌឿ វិសាល​កន្លងមក​ត្រូវ បាន​ទស្សនិកជន​ដឹងថា​លោក​គឺជា​តារាចម្រៀង​មួ យ​ដួង​ដែល​សុខចិត្ត​លះបង់​ចោលការ​ងារ​សិល្ប​: ដើម្បី​ចូលរួម​បេសកកម្ម​ជា​កងទ័ព​អាវ​ស​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងដំណាក់កាល​កូ​វីដ​-១៩​។​ទង្វើរ​នេះ​ទទួលបាន​ការគាំទ្រ​និង​កោតសរសើរ​ច្រើន​ពី​មហា​ជន​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម