ជីវិតកម្សាន្ដ
លែងយល់មុខ ! ពិធីករ សុខ រ៉ាស៊ី ព្រមានទម្លាយអត្តសញ្ញាណបុគ្គលជំពាក់លុយមិនព្រមសង
ពិធីករប្រុសរូបសង្ហាសម្បូរដោយវោហាស័ព្ទមិនចេះរឹងស្ងួត លោក សុខ រ៉ាស៊ី ដោយសារអស់ភាពអត់ទ្រាំលែងបាន ជាមួយបុគ្គលមួយចំនួនដែលខ្ចីលុយហើយមិនព្រមសងតាមការសន្យានោះ ពេលនេះលោកបានប្រកាសព្រមានបង្ហាញមុខជាសាធារណៈ ចំពោះបុគ្គលទាំងនោះដោយគ្មានការយល់មុខទៀតឡើយ។

ការប្រកាសព្រមានពីសំណាក់ពិធីករប្រុសមានប្រជាប្រិយភាពលោក សុខ រ៉ាស៊ី នេះបាននឹងកំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ហើយចង់ដឹងគ្រប់គ្នាថា តើបុគ្គលរូបនោះគឺជាមិត្តភក្តិស្ថិតក្នុងរង្វង់សិល្បៈដូចគ្នាឬត្រឹមអ្នករាប់អានគ្នាខាងក្រៅឬយ៉ាងណា?។ ម្យ៉ាងទៀតក៏មានទស្សនិកជនខ្លះទៀតចង់ដឹងថា ទឹកប្រាក់របស់ រ៉ាស៊ី ដែលត្រូវគេជំពាក់នោះ មានចំនួនប៉ុន្មានទើប បានជាលោកខឹងបែបនេះ?។

ទោះបីជាមានការសួរនាំយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ ពិធីកររូបសង្ហា លោកសុខ រ៉ាស៊ីនៅមិនទាន់បានបញ្ជាក់ប្រាប់ឬបង្ហាញនូវមុខមាត់របស់បុគ្គលរូបនោះនៅឡើយទេ។ ខណៈដែលលោកបានបញ្ជាក់ដោយខ្លីថា លោកនឹងបង្ហាញមុខចំពោះបុគ្គលដែលមិនព្រមសងលុយប្រសិនបើគ្មានដំណោះស្រាយលើរឿងនេះ។
ចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក សុខ រ៉ាស៊ី ក៏បានបង្ហោះសារខ្លីដែរថាចង់បង្ហាញមុខ អ្នកមិនព្រមសងលុយ ចង់ស្គាល់អត់បងប្អូន?។

ពិធីករប្រុសលោក សុខ រ៉ាស៊ី បើតាមការកត់សម្គាល់ក្រោយពេលចូលប្រឡូកលើវិថីសិល្បៈមានរយៈពេលយូឆ្នាំមកនោះ ឃើញថាទាំងសន្ទុះនៃការគាំទ្រនិងឱកាសនៃទីផ្សាសិល្បៈ(ពិធីករ)ហាក់មានការលូតលាស់ហើយរីកចម្រើនខ្លាំងដែលអាចប្រែមុខមាត់របស់ពិធីករប្រុសរូបនេះឲ្យឆ្ពោះទៅរកភាពជោគជ័យលើវិថីមួយនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


