ជីវិតកម្សាន្ដ
គ្រឿងអលង្ការមួយឈុតលើខ្លួន Kimberley ឃើញសាមញ្ញទេ តែតម្លៃខ្ទង់លានដុល្លារ
មហាជនគ្រប់គ្នាហាក់ហាក់ស្រឡាំងកាំងខ្លាំង ក្រោយដឹងឈុតគ្រឿងអលង្ការដ៏សាមញ្ញលើដងខ្លួនតារាសម្ដែងស្រី Kimberley ពាក់ចូលរួមកម្មវិធីជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ “Clash de Cartier” ។


នៅក្នុងកម្មវិធីនោះដែរ តួឯកស្រីក្នុងរឿង “គ្រូពេទ្យថងឯក”បានលម្អដោយឈុតគ្រឿងអលង្ការរបស់បារាំង Cartier មួយឈុតលើដងខ្លួន ដែលរួមមានចិញ្ចៀន ក្រវិល ខ្សែដៃ និងខ្សែក។ ត្បិតតែសម្រស់នាងស្អាតស្រាប់ តែនៅពេលដែលបំពាក់ឈុតនេះទៅ សម្រស់នាងកាន់តែលេចធ្លោខ្លាំងក្នុងកម្មវិធី ដែលមានសុទ្ធតែរៀមច្បងចូលរួម។

ទន្ទឹមនោះ នៅក្នុងព្រឹត្តិការណ៍នេះ ក្រៅពីតារាស្រី Kimberly Ann Voltemas ក៏មានតារាល្បីៗជាច្រើន មកជាមួយរូបរាងដ៏ប្រណិតដូចគ្នា ហាក់បង្កើនកម្មវិធីឲ្យកាន់រិតតែអធិកអធមជាងមុន។


ខាងក្រោមនេះ ជាតម្លៃនៃគ្រឿងអលង្ការដ៏សាមញ្ញលើដងខ្លួន Kimberley ៖
ខ្សែក CLASH DE CARTIER ទំហំ XL តម្លៃ ២,១៨០,០០០ លានបាត

កងដៃ CLASH DE CARTIER ទំហំ XL តម្លៃ ៩៤៥,០០០ លានបាត

ក្រវិល CLASH DE CARTIER តម្លៃ ២៤៩,០០០ លានបាត

ចិញ្ចៀន CLASH DE CARTIER ទំហំ XL តម្លៃ ៣២៥,០០០លានបាត

ចិញ្ចៀនកង CLASH DE CARTIER តម្លៃ ១៣៧,០០០ លានបាត

ក្នុងនោះគេក៏បានបូកសរុបតម្លៃនៃគ្រឿងអលង្ការលើខ្លួន Kimberley ដែលតម្លៃ ៣,៨៣៦,០០០ លានបាត (ជាង១០ម៉ឺនដុល្លារ) អាចនិយាយបានថា មិនត្រឹមតែស្រស់ស្អាត តែតម្លៃវិញ ដឹងហើយហាក់ស្រឡាំងកាំងខ្លាំងពិតមែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kimberly បង្ហោះរូបលើកទឹកចិត្ត Anne ក្រោយត្រូវមនុស្សជិតស្និទ្ធ លួចលុយ ៥៥ ម៉ឺនដុល្លារ
ចុចអាន៖Bella ទម្លាយអារម្មណ៍ពិត ក្រោយសម្ដែងតួឯកក្នុងរឿង “បុព្វេសន្និវាស” វគ្គ ២
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


