Connect with us

ជីវិតកម្សាន្ដ

ថតរូបស្និទ្ធស្នាលគ្នាពេក Bella និងតារាប្រុសម្នាក់ ត្រូវអ្នកគាំទ្របង្អាប់លាន់

បានផុស

នៅ

ក្រោយថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាល និងបានបង្ហោះវានៅលើបណ្ដាញសង្គមរួចមក តារាចម្រៀង Gun Naphat និងតារាសម្ដែង Bella Ranee បានធ្វើឱ្យអ្នកគាំទ្របង្អាប់លាន់តែម្ដង ជាពិសេសហ្វេនៗចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានឱកាសជួបគ្នាក្នុងកម្មវិធី #Moo 2 តារាស្រី ​Bella និងលោក Gun បានថតរូបជាមួយគ្នា និងបង្ហោះនៅលើអ៊ីនធឺណិត បង្អួតអ្នកគាំទ្រ។ រូបថតរបស់ពួកគេមិនត្រឹមតែធ្វើឱ្យហ្វេនលួចអរនោះទេ សូម្បីម្ដាយខាងប្រុសក៏សម្ដែងក្ដីរំភើបជាមួយដែរ។

រូបថតមួយសន្លឹកនេះ កំពុងធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តជំនួសនឹងការជួបគ្នារបស់ពួកគេ ដោយ​អ្នក​លេង​អ៊ីនធឺណិត​ភាគច្រើនបាន​ចូល​រួម​បញ្ចេញ​មតិ​ពី​ភាព​គួរ​ឱ្យ​ស្រឡាញ់របស់អ្នកទាំងពីរ ព្រមទាំងចង់ឱ្យ​ Bella និង Gun មានឱកាសបានធ្វើការជាមួយគ្នាម្តងទៀត។ មិនតែប៉ុណ្ណោះអ្នកគាំទ្រថែមទាំងលួចស៊កសៀតថា បើសិន Bella និង Gun ក្លាយជាគូស្នេហ៍ នឹងរឹតតែល្អ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បង្ហោះរូបពពោះបាន ៣ថ្ងៃ Lydia និងស្វាមីបង្ហាញមុខកូនប្រុសពៅដែលទើបសម្រាល

ចុចអាន៖ ផ្ទុះការចាប់អារម្មណ៍ ក្រោយ Weir បណ្ដើរភរិយាចូលរួមកម្មវិធីលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម