ជីវិតកម្សាន្ដ
ខាន់ ជេមស៍ ប្រកាសបើកផលិតកម្មខ្លួនឯង ក្រោយដំណឹងចេញពីសាន់ដេ
ខាន់ ជេមន៍ តារាចម្រៀងខ្មែរល្បីឈ្មោះយូរឆ្នាំមកហើយនោះ ថ្មីៗនេះមានដំណឹងថា លោកបានចាកចេញពីផលិតកម្មសាន់ដេ ជាផ្លូវការហើយ ក្រោយរួមរស់សាងកេរ្តិ៍ឈ្មោះជាមួយផលិតកម្មនេះជាច្រើនឆ្នាំកន្លងមក។

ទន្ទឹមគ្នា នៃដំណឹងចាកចេញពីទ្រនំចាស់ផលិតកម្មសាន់ដេ លោក ខាន់ ជេមន៍ ម្ចាស់បទ”ស្តាយក្រោយ”រូបនេះ ក៏បង្ហើបតម្រុយមកថា មានគម្រោងត្រៀមបើកផលិតកម្មផ្ទាល់ខ្លួននាពេលឆាប់ៗនេះផងដែរ។

ចាប់អារម្មណ៍ទៅមើលនៅលើទំព័រហ្វេសប៊ុករបស់លោក ខាន់ ជេមស៍ ដែលបង្ហោះជាសាធារណៈ កាលពីរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ លោកបានបង្ហើបពីការត្រៀមបើកផលិតកម្មផ្ទាល់ខ្លួនដល់អ្នកគាំទ្រ។

លោក ខាន់ ជេមស៍ បានសរសេរសំណេរខ្លីទៅកាន់អ្នកគាំទ្រថា ជម្រាបសួរបាទ ពុកម៉ែបងប្អូន នៅក្នុងពេលដ៏ខ្លីឆាប់ៗនេះ ខ្ញុំបាទ នឹងបើកនូវផលិតកម្មផ្ទាល់ខ្លួន តើពុកម៉ែបងប្អូនគាំទ្រទេបាទ?។

ការប្រកាសនេះធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល និងខ្លះទៀត បានចោទជាសំនួរថា លោកចាកចេញពីផលិតកម្មសាន់ដេហើយ ឬយ៉ាងណា?។

ពាក់ព័ន្ធព័ត៌មាននេះ កម្ពុជាថ្មី នៅមិនទាន់ទទួលបានការបកស្រាយពីតារាចម្រៀងលោក ខាន់ ជេមស៍ នៅឡើយទេ។

ដោយឡែកបើតាមរយៈការផ្តល់សម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកមួយ តារាចម្រៀងខ្មែរល្បីឈ្មោះ ខាន់ ជេមស៍ បានទទួលស្គាល់ថា លោកពិតជាបើកផលិតកម្មខ្លួនឯងក្នុងពេលដ៏ខ្លីនេះ។

តារាប្រុសរូបនេះបញ្ជាក់ថា ការងាកមកបើកផលិតកម្មខ្លួនឯងនេះ ក៏ព្រោះលោកបានបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេ មានរយៈពេលប្រមាណជា ២ ខែមកហើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


