Connect with us

ជីវិតកម្សាន្ដ

Jin ចាប់ផ្ដើមបំពេញកាតព្វកិច្ចយោធាជាផ្លូវការនៅថ្ងៃនេះហើយ

បានផុស

នៅ

នៅថ្ងៃទី ១៣ ខែធ្នូ Jin សមាជិក BTS បានចូលរួមកងពលថ្មើរជើងទី ៥ ក្នុងខេត្ត Gyeonggi បន្ទាប់មកលោកនឹងត្រូវហ្វឹកហាត់នៅជំរុំចាប់ផ្ដើមរយៈពេល ៥ សប្តាហ៍មុនពេលត្រូវបានគេចាត់ឱ្យទៅមូលដ្ឋានយោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពសារព័ត៌មានបានឱ្យដឹងថា តារាចម្រៀងប្រុសអាយុ ៣០ ឆ្នាំនៃក្រុម BTS នឹងចូលទៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពដោយស្ងាត់ស្ងៀមនៅ Yeoncheon ចម្ងាយ ៦០ គីឡូម៉ែត្រភាគ ខាងជើងនៃទីក្រុងសេអ៊ូល ដោយគ្មានកម្មវិធីលាសម្រាប់អ្នកគាំទ្រ។

Jin គឺជាសមាជិក BTS ដំបូងគេដែលចូលបម្រើយោធា ក្នុងចំណោមសមាជិក ៦ នាក់ផ្សេងទៀត របស់ក្រុមនេះ RM, Suga, Jimin, J-hope, V និង Jungkook ក៏នឹងចូលបម្រើយោធាផងដែរ នេះបើយោងតាមភ្នាក់ងាររបស់ផលិតកម្ម Big Hit Music បានប្រកាសកន្លងមក។

ដូចដែលបានរាយការណ៍ពីមុន នឹងមិនមានព្រឹត្តិការណ៍ពិសេសសម្រាប់អ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយទេ ដើម្បីការពារសុវត្ថិភាពរបស់ Jin ក៏ដូចជាការកកស្ទះនៅកន្លែងនោះ ។ បើទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតពីទីភ្នាក់ងារក៏ដោយ នៅតែមានសហការជាមួយអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់បានបន្ថែមសន្តិសុខ រួមទាំងប៉ូលិសរាប់រយនាក់ និងមន្ត្រីក្រុមការងារជាង ៥០ នាក់ ក៏ដូចជា សេវាសុខភាពសង្គ្រោះបន្ទាន់នៅនឹងកន្លែង ដើម្បីចៀសវាងមានភាពចលាចល ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖IU ជូនកាដូពិសេសដល់ Jiyeon សមាជិកក្រុម T-ARA នៅថ្ងៃរៀបការរបស់នាង

ចុចអាន៖ផលិតកម្ម BIG HIT Music ប្រកាស​ស្នើ​ឱ្យ​អ្នក​គាំទ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​កុំ​មក​កន្លែង​ចុះឈ្មោះ រ​បស់ Jin

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម