ជីវិតកម្សាន្ដ
ផលិតកម្ម BIG HIT Music ប្រកាសស្នើឱ្យអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ កុំមកកន្លែងចុះឈ្មោះ របស់ Jin
ផលិតកម្ម BIG HIT Music បានបញ្ជាក់ជាថ្មីម្តងទៀតថា នឹងមិនមានព្រឹត្តិការណ៍ដាច់ដោយឡែកណាមួយទាក់ទងនឹងការចុះឈ្មោះ Jin សមាជិក BTS ឡើយ ហើយបានស្នើសុំអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយកុំមកកន្លែងចុះឈ្មោះផងដែរ។

នៅថ្ងៃទី ១២ ខែធ្នូ ខាងផលិកម្មBIG HIT Music បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ ផ្លូវការរបស់ពួកគេថា “Jin នឹងចូលបម្រើកងទ័ពជាទាហានសកម្មដើម្បីបំពេញកាតព្វកិច្ចយោធារបស់គាត់។ ដូចដែលបានប្រកាសរួចហើយ នឹងមិនមានព្រឹត្តិការណ៍ផ្លូវការដាច់ដោយឡែកនៅថ្ងៃដែលគាត់ចូលជំរុំទេ។”

ទីតាំងនេះត្រូវបានគេរំពឹងថានឹងមានមនុស្សច្រើនកុះករ ដោយសារតែទាហានដែលបានចូលបម្រើការងារ និងក្រុមគ្រួសាររបស់ពួកគេ និងអ្នកគាំទ្រមួយចំនួន។ អាស្រ័យហេតុនេះ យើងខ្ញុំសូមសំណូមពរដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រជៀសវាងការចូលរួមនៅកន្លែងចុះឈ្មោះ។

ដើម្បីការពារគ្រោះថ្នាក់ដោយសុវត្ថិភាពដោយសារការកកស្ទះនៅកន្លែងនោះ Jin នឹងចូលទៅក្នុងកន្លែងហ្វឹកហាត់នៅដោយជំនិះ និងមិនមានការស្វាគមន៍ដាច់ដោយឡែកពីអ្នកសារព័ត៌មាន ឬអ្នកគាំទ្រឡើយ។ ជាចុងក្រោយ BIG HIT Music បាននិយាយថា “យើងនឹងបន្តផ្តល់ការគាំទ្រ និងការខិតខំប្រឹងប្រែង រហូតដល់ថ្ងៃ Jin បំពេញកាតព្វកិច្ចយោធារបស់គាត់ ហើយត្រលប់មកមានសុខភាពល្អវិញ”។

ដូចដែលបានរាយការណ៍ពីមុន Jin សមាជិក BTS នឹងចូលបម្រើយោធាជាផ្លូវការនៅថ្ងៃទី ១៣ ខែធ្នូ (ថ្ងៃស្អែក) ហើយចូលរួមកងពលថ្មើរជើងទី ៥ នៅខេត្ត Gyeonggi ។ បន្ទាប់មក Jin នឹងត្រូវបានហ្វឹក ហាត់នៅជំរុំចាប់ផ្ដើមរយៈពេល ៥ សប្តាហ៍ មុនពេលត្រូវបានគេចាត់ឱ្យទៅមូលដ្ឋានយោធា។
ប្រែសម្រួល៖នាងតូច
ចុចអាន៖រូបភាពកាត់សក់របស់ Jin មុនចូលបម្រើយោធា កំពុងកក្រើកប្រព័ន្ធផ្សព្វផ្សាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


