ជីវិតកម្សាន្ដ
Patricia ថា នាងមិនបានដឹងរឿងអតីតសង្សារហៃសូ Aum បែកគ្នាមុនគេឡើយ
បន្ទាប់ពីមហាជនកំពុងសង្ស័យថា Patricia Good និងស្វាមីសេដ្ឋីរបស់នាងអាចដឹងរឿងដែលហៃសូ Pok បែកគ្នាជាមួយ Aum មុនគេ ពេលនេះនាងស្រាប់តែចេញមុខបកស្រាយវិញ ខណៈតែប្ដីប្រពន្ធគូនេះ ធ្លាប់បានជូនពរសារចម្លែកៗលើបណ្ដាញសង្គមក្នុងថ្ងៃរៀបការពួកគេ។

ដោយឡែកដោយសារតែមហាជនដាក់សំពាធ និងបញ្ចេញមតិមិនច្បាស់លាស់ថា នាងនិងស្វាមីអាចដឹងរឿងនេះច្បាស់ជាងគេ ទើបកាលពីពេលថ្មីៗនេះភរិយាសេដ្ឋីពាន់លាន Patricia បានចេញមុខបកស្រាយជុំវិញរឿងនេះយ៉ាងវែងអន្លាយវិញថា “ខ្ញុំពិតជាមិនយល់ទេ ហេតុអ្វីគ្រប់គ្នាត្រូវយល់ច្រឡំនិងភ្ជាប់ពួកយើង។ ខ្ញុំនិងស្វាមីគិតតែពីរឿងរៀបការ។ ខ្ញុំជឿថាវាអាស្រ័យលើការបកប្រែភាសារបស់មនុស្សគ្រប់គ្នា ខ្ញុំទទួលស្គាល់ថាភ្ញាក់ផ្អើលនិងច្របូកច្របល់ ប៉ុន្តែអាចយល់បានព្រោះយើងកំពុងបញ្ចេញមតិនៅពេលនោះ។ បញ្ជាក់ថាមតិនោះមិនមែនជាលក្ខណៈបុគ្គល ហើយខ្ញុំនិងស្វាមីមិនបានដឹងអំពីវាពីមុនមកទេ”។

ក្រៅពីការជម្រះមន្ទិលរឿងស្នេហារបស់ ហៃសូ Pok និង Aum នាងក៏បាននិយាយពីជីវិតក្រោយរៀបការថា ជីវិតដូចពីមុន ព្រោះមុននេះមានឱកាសជាច្រើនក្នុងការនៅជាមួយគ្នាក្នុងអំឡុងពេលកូវីដ។ វាដូចគ្នាគ្រាន់តែជួបគ្នាញឹកញាប់ជាងនេះ។ ជីវិត មិនផ្លាស់ប្តូរឡើយពួកយើងនៅតែផ្អែមល្ហែមដដែល។

គួរបញ្ចាក់ដែរថា អតីតសង្សារ Aum បានបង្ហោះរូបភាពខ្លះៗដែលលោកបានទៅចូលរួមពិធីមង្គលការរបស់តារាសម្ដែង Patricia Good និង Note Wiset កាលពីខែធ្នូឆ្នាំមុន ចំណែកអ្នកគាំទ្រពេលនោះពុំទាន់ចាប់អារម្មណ៍នឹងវត្តមានហៃសូ Pok មកតែម្នាក់ឯងឡើយ។ ទើបតែពេលនេះម្នាក់ៗបានចាប់សង្កេត និងការបញ្ចេញមតិក្រោមរូបភាពរបស់លោកទើបគិតថា គូស្នេហ៍ពាន់លានបានដឹងរឿងនេះយូរមកហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពច្រើនសន្លឹករបស់ Nadech-Yaya ធ្វើឲ្យហ្វេនរំភើបចិត្តថា ខាងប្រុសអាចសុំរៀបការ
ចុចអាន៖តាមពិតតួកាច Ice កាន់កាប់មុខជំនួញនៅ ថៃដល់ទៅ ៦ កន្លែងឯណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


