ជីវិតកម្សាន្ដ
រូបភាពច្រើនសន្លឹករបស់ Nadech-Yaya ធ្វើឲ្យហ្វេនរំភើបចិត្តថា ខាងប្រុសអាចសុំរៀបការ
រូបថតប៉ុន្មានសន្លឹកដែលភាគីខាងស្រី គឺតារាសម្ដែង Yaya Urassaya បានបង្ហោះ ធ្វើឲ្យអ្នកគាំទ្រគូស្នេហ៍នេះមានក្ដីរំភើបនឹងប៉ាន់ស្មានថា Nadech អាចនឹងសុំនាងរៀបការលើព្រិលទឹកកកថែមទៀតផង។

តាមរយៈរូបភាពដែលទស្សនិកជនបានឃើញ Yaya បង្ហោះលើ Instagram គឺជាទិដ្ឋភាពបង្ហាញពីភ្នំ Titlis ស្ថិតនៅឯប្រទេសស្វីស ខណៈគូស្នេហ៍ផ្អែមល្ហែមកំពុងជិះស្គីលើទឹកកកយ៉ាងសប្បាយរីករាយ។ ក្នុងនោះអ្នកទាំងពីរបានបង្ហាញរូបព្រិលទឹកកកជារាងបេះដូង ដែលពូនជាមួយគ្នាដើម្បីអួតហ្វេនដូចរាល់ដង។ មិនរង់ចាំយូរនោះទេ អ្នកគាំទ្រជាច្រើនចូលមកបញ្ចេញមតិចំអន់គូស្នេហ៍នេះថា ពួកគេកំពុងរង់ចាំមើលថាតើ Nadech នឹងសុំ YaYa រៀបការឬអត់?
មើលតែរូបភាពក៏ដឹងថា អ្នកទាំងពីរគួរឲ្យស្រលាញ់និងរ៉ូមែនទិកដែរ។ ជាងនេះទៅទៀតទស្សនិកជនមួយចំនួនទៀតក៏បញ្ចេញមតិបែបផ្គូរផ្គងថា បើ Nadech សុំ YaYa រៀបការមែន ដឹងតែកក្រើកឆ្នាំ២០២៣ហើយ។

គូស្នេហ៍ Nadech-Yaya ត្រូវបានគេដឹងថាអ្នកទាំងពីរស្គាល់គ្នាតាំងពីធ្លាប់សម្ដែងរឿងភាគដំបូងរហូតមកដល់ពេលនេះប្រហែល១០ឆ្នាំមកហើយ ពួកគេជាគូស្នេហ៍ពិតប្រាកដដែលអ្នកគាំទ្រមានជំនឿយ៉ាងមុតមាំថា នឹងអាចឈានដល់ទ្វារសុភមង្គលឆាប់ៗនេះមិនខាន៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភរិយាអ្នកជំនួញពាន់លាន Patricia បង្ហាញសម្រស់អត់ផាត់មុខ បង្កការភ្ញាក់ផ្អើលដល់ហ្វេន
ចុចអាន៖គូស្នេហ៍ Aum- Pook ត្រូវទស្សនិកជនតាមដានថា ពួកគេនៅតែស្រលាញ់គ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


