ជីវិតកម្សាន្ដ
BLACKPINK និង BTS នឹងចូលរួមដណ្ដើមពានរង្វាន់ ‘2023 Nickelodeon Kids’ Choice Awards’
ក្រុមចម្រៀងកូរ៉េ BLACKPINK និង BTS ត្រូវបានជ្រើសរើសឈ្មោះសម្រាប់ដណ្តើមពានរង្វាន់ពីកម្មវិធី ‘2023 Nickelodeon Kids’ Choice Awards’ ដែលជាគឺជាកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំរបស់កុមារអាមេរិក។

កាលពីថ្ងៃទី ៣១ ខែមករា កម្មវិធីប្រគល់ពានរង្វាន់ ‘2023 Nickelodeon Kids’ Choice Awards’ បានប្រកា សបញ្ជីឈ្មោះបេក្ខភាពពេញលេញរបស់ខ្លួន។ ក្នុងចំណោមនោះមានក្រុម K-pop ធំៗចំនួនពីរគឺ BLACKPINK និង BTS ក៏មានឈ្មោះក្នុងបញ្ជីជាថ្មីម្តងទៀតសម្រាប់ការដណ្តើមពានរង្វាន់នៅឆ្នាំនេះ។

ជាមួយគ្នានេះ BTS និង BLACKPINK ពួកគេត្រូវបានដណ្តើមពានរង្វាន់ ‘Favorite Music Group’ ជាមួយក្រុមចម្រៀងល្បីៗរួមមាន 5 Seconds of Summer , Black Eyed Peas, Imagine Dragons,OneRepublic, Panic! At The Disco និង Paramore ។ ជាពិសេស BLACKPINK ក្រុមនេះក៏ត្រូវដណ្តើមពានរង្វាន់ ‘Favorite Global Music Star’ ដែលតំណាងឱ្យអាស៊ីដោយមានបេក្ខភាពចូលរួមមាន Bad Bunny, Harry Styles, Rosalía, Taylor Swift, Tones and I និង Wizkid ។

ទន្ទឹមនឹងនេះ កម្មវិធីប្រគល់ពានរង្វាន់ ‘2023 Nickelodeon Kids’ Choice Awards’ នឹងប្រព្រឹត្តទៅនៅរោងមហោស្រព Microsoft ក្នុងទីក្រុង Los Angeles នៅថ្ងៃទី ៤ ខែ មីនា វេលាម៉ោង ៧ យប់ផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK ក្លាយជាក្រុម K-Pop ដំបូងគេ ដែលប្រគំតន្ត្រីនៅប្រទេស ម៉ិកស៊ិក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


