ជីវិតកម្សាន្ដ
អ្នកគាំទ្រវៀតណាមបដិសេធវត្តមានលោក ណាវ៉ាត់ ចូលក្នុងប្រទេសខ្លួន
បន្ទាប់ពីទទួលព័ត៌មានថា នាយក Miss Grand International លោក ណាវ៉ាត់ និងបេក្ខនារី Miss Grand Thailand 2023 ចំនួន ៨រូប រៀបនឹងធ្វើដំណើរទៅកាន់ប្រទេសខ្លួន ទស្សនិកជនវៀតណាមនាំគ្នាសម្ដែងការខឹងសម្បារព្រោងព្រាត ព្រមទាំងជំទាស់មិនចង់ឱ្យនាយករូបនេះចូលស្រុកខ្លួននោះទេ។

ដោយសារបញ្ហាភាពចម្រូងចម្រាសកាលពីពេលប្រកួត Miss Grand International 2022 អំឡុងខែតុលា ឆ្នាំមុន ទស្សនិកជនវៀតណាម នៅតែមិនទាន់រលុបកំហឹងលើ លោក ណាវ៉ាត់ ដែលបវរកញ្ញាតំណាងវៀតណាមមិនបានចូលវគ្គកំពូល ១០នាក់ចុងក្រោយ។ រហូតមកទល់ពេលនេះ នៅពេលឮដំណឹងថានាយក MGI នឹងទៅទស្សនកិច្ចនៅវៀតណាម ដើម្បីត្រៀមរៀបចំប្រកួត Miss Grand International ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ អ្នកាគាំទ្រនាំគ្នាបដិសេធវត្តមានរបស់លោកយ៉ាងផុសផុលពេញបណ្ដាញសង្គមតែម្ដង។

ជាមួយគ្នានេះ អ្នកស្រី Pham Kim Dung នាយិកា Miss Grand Vietnam បានចេញមុខស្នើសុំចិត្តអ្នកគាំទ្រឱ្យស្វាគមន៍ភ្ញៀវឱ្យបានកក់ក្ដៅ ហើយបំភ្លេចរឿងពីមុនចោលផងចុះ។ តាមរយៈសារបង្ហោះនៅលើផេកផ្លូវការរបស់នាយិការូបនេះ បានសរសេរថា “អ្នកគាំទ្រជាទីរាប់អាន! Dung សង្ឃឹមថា ពួកយើងនឹងបង្ហាញស្មារតីបដិសណ្ឋារកិច្ច មិនអើពើនឹងរឿងចាស់ ហើយបង្ហាញភាពរួសរាយរាក់ទាក់ និងស្និទ្ធស្នាលពេលភ្ញៀវមកផ្ទះ។ វត្តមានរបស់គណៈប្រតិភូ Miss Grand Thailand នៅប្រទេសវៀតណាម នឹងចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ វប្បធម៌ និងប្រជាជនវៀតណាម។ ដូច្នេះយើងគួរស្វាគមន៍ដោយស្មារតីកក់ក្តៅបំផុត” ។

ទោះយ៉ាងណា នៅលើបណ្ដាញសង្គមឯណោះវិញ អ្នកលេងអ៊ីនធឺរណិតវៀតណាម នៅតែបង្ហាញភាពមិនសប្បាយចិត្ត ហើយនាំគ្នាលើកឡើងថា ពួកគេនឹងមិនទៅព្រលានយន្តហោះដើម្បីស្វាគមន៍គណៈប្រតិភូ Miss Grand Thailand នោះទេ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ថាបនិក Miss Grand International លោក Nawat ដាក់ចំៗលែងទុកមុខឲ្យ វៀតណាម
ចុចអាន៖ បង្កើតកម្មវិធី Miss Grand ១០ឆ្នាំហើយ លោក ណាវ៉ាត់ សល់ទ្រព្យផ្ទាល់ខ្លួនប៉ុន្មានទៅ?
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


