ជីវិតកម្សាន្ដ
ត្រួសៗពី Miss Grand ភូកេត ដែលព្រហើនហ៊ានប្រមាថលើទង់ជាតិ កម្ពុជា
ម្ចាស់មកុដ Miss Grand ភូកេត២០២៣ នាង Tia Li Taveepanichpan បានធ្វើឲ្យប្រជាជនកម្ពុជាមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហោះ story នៅរូបភាពកាត់តទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ដែលភាសាថៃតំណាងឲ្យសត្វដែលគេប្រើប្រាស់ ឬជំនួសឲ្យពាក្យជេរបញ្ចោរគ្នា។

ក្រោយមកនាងក៏បានចេញសារសុំទោសប្រជាជនកម្ពុជា បន្ទាប់ពីមានការប្រតិកម្មពីបវកញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី និងមហាជនជាច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនបានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសមហាជនស្រាកស្រាន្តកំហឹងនោះទេ ព្រោះនេះជាការប្រមាថកាត់ទានមកលើប្រជាជនកម្ពុជាទាំងអស់។
ទន្ទឹមនេះដែរមានមហាជនជាច្រើនក៏បានដឹងថា នាង Tia Li Taveepanichpan គ្រាន់តែជាម្ចាស់មកុដ Miss Grand ភូកេត២០២៣ប៉ុណ្ណោះ តើមាននាងឥទ្ធិលពលយ៉ាងណាឬសាវតារបែបណា ទើបហ៊ានមើលងាយមកលើទង់ជាតិ កម្ពុជា។
បវរកញ្ញា Tia Li Taveepanichpan មានអាយុ ២៦ ឆ្នាំ កម្ពស់ 1.70m នាងគឺជាតារាសម្ដែង និងតារាបង្ហាញម៉ូដជនជាតិថៃ-ចិន-អាហ្វ្រិកខាងត្បូង ដែលកើតនៅសហរដ្ឋអាមេរិក ហើយធំធាត់នៅភូកេត នៃប្រទេសថៃ។ នាងទទួលបានតំណែងជា Miss Teen Thailand កាលឆ្នាំ ២០១២ ក្នុងនាមជាតំណាងមកពីប្រទេសថៃ ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Asia’s Next Top Model Season 2 ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមបេក្ខនារី ១៦នាក់ទូទាំងទ្វីបអាស៊ី។ ចាប់តាំងពីពេលនោះមក នាងបានបន្តបង្ហាញមុខក្នុងពាណិជ្ជកម្មនានា។
បន្ទាប់មកនៅឆ្នាំ ២០១៦ នាងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី The Face Thailand រដូវកាលទី ៣ ដោយស្ថិតក្នុងក្រុម Mentor Bee Namthip Jongrattavibul។ ក្នុងឆ្នាំ ២០១៨ នាងបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី The Face Thailand រដូវកាលទី ៤ ដោយមានវត្តមាននៅក្នុងក្រុម Mentor Bee Namthip Jongrattavibul ម្តងទៀត និងមានអ្នកណែនាំម្នាក់ទៀតគឺ Sririta Jensen ដែលកាលណោះនាងទទួលបានតំណែងលំដាប់រង។
ដោយឡែក នៅខែមករាឆ្នាំ ២០២៣ នាងចូលប្រលង Miss Grand Phuket ឆ្នាំ ២០២៣ ខណៈសម្រស់ Tia Li Taveepanichpan ធ្វើឲ្យនាងឈានដល់ការគ្រងមកុដ Miss Grand Phuket 2023។ នាងទទួលជោគជ័យនិងត្រូវបវរកញ្ញា Amanda Jensen ដែលជាអតីត Miss Grand Phuket 2022 ហើយក៏ជាបវរកញ្ញារងទី១ Miss Grand Thailand 2022 បំពាក់មកុដដោយដោយផ្ទាល់ដៃផងដែរ។

យ៉ាងណាមិញ ក្រោយឈ្នះមកុដ Miss Grand Phuket 2023 នាងនឹងតំណាងឲ្យកោះភូកេតទៅចូលរួមការប្រកួត Miss Grand Phuket 2024 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឈៀងម៉ៃ និង ក្រុងបាងកក ក្នុងខែមេសាខាងមុខនេះ។ ប៉ុន្តែចំពោះជោគវាសនានាងយ៉ាងណា ទស្សនិកជននៅមិនទាន់ដឹងនូវឡើយទេ ខណៈពេលនេះបវរកញ្ញា Tia Li បែរជាបង្កកំហុសឆ្គងដ៏ធំមកលើប្រជាជនខ្មែរក្នុងន័យប្រមាថមាក់ងាយទៅវិញ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិននឹកស្មាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ហ៊ានប្រតិកម្មចំពោះ Miss Grand Phuket 2023 ថៃ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ