ជីវិតកម្សាន្ដ
សមាជិកក្រុមចម្រៀងកូរ៉េ Treasure ត្រូវអណ្ដាតភ្លើងឆាបឆេះពេលប្រគំតន្ត្រីនៅថៃ
កាលពីដើមសប្ដាហ៍នេះ សមាជិកក្រុមចម្រៀងប្រុសកូរ៉េ Treasure ម្នាក់ត្រូវភ្លើងឆេះអំឡុងពេលលោកកំពុងតែប្រគំតន្ត្រីរួមក្រុមក្នុងប្រទេសថៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញសង្គម។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែលតារាប្រុស Yoon Jaehyuk កំពុងដើរឡើងលើឆាក ស្រាប់តែអណ្ដាតភ្លើងនៅចំហៀងខ្លួនឆាបឆេះផ្នែកខ្លះនៃរាងកាយរបស់លោកតែម្ដង។ ភ្លាមៗនោះដែរ តារាចម្រៀងរូបនេះបានចុះពីលើឆាកយ៉ាងរហ័ស ដើម្បីទៅរុំរបួស មួយភ្លែតលោកក៏វិលមកក្រុមវិញដោយទស្សនិកជនបានឃើញដៃស្ដាំរបស់លោកមានបង់រុំជាប់។ ជាសំណាងល្អ Yoon Jaehyuk អាចសម្តែងបានដូចធម្មតា ហើយលោកក៏បានដោះបង់រុំចេញផងដែរ ពេលដែលកម្មវិធីបានបន្តទៅមុខ។
បន្ទាប់ពីការប្រគំតន្ត្រីបានបញ្ចប់ Jaehyuk បានបង្ហោះឃ្លិបមួយនៅបន្ទប់សណ្ឋាគាររបស់លោក ដើម្បីធានាដល់អ្នកគាំទ្រថាគាត់មិនអីទេ ហើយប្រាប់ថាកុំបារម្ភ “គ្មានបញ្ហា។ សូមមើល? ខ្ញុំសុខសប្បាយ! ខ្ញុំឮថាអ្នករាល់គ្នាបារម្ភពីខ្ញុំ។ ខ្ញុំពិតជាមិនអីទេ” ។

ទោះយ៉ាងណា អ្នកគាំទ្របានសម្តែងការព្រួយបារម្ភថា នេះមិនមែនជាលើកទីមួយទេ ដែលឧបទ្ទវហេតុបណ្តាលមកពីបញ្ហាឧបករណ៍ បានកើតឡើងនៅក្នុងការប្រគំតន្ត្រីដែលរៀបចំដោយ YG Entertainment ជាភ្នាក់ងាររបស់ Treasure ។ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ទៀតក៏បានចង្អុលបង្ហាញថា ប្រសិនបើជាតារាចម្រៀងស្រីស្លៀកពាក់សំពត់ខ្លី ឬខោខ្លី ផលវិបាកអាចនឹងធ្ងន់ធ្ងរជាងនេះ។
ដោយឡែកកាលពីឆ្នាំមុន អេក្រង់ LED ដ៏ធំដែលព្យួរពីលើពិដាននៃហាង Hong Kong Coliseum បានធ្លាក់មកលើក្រុមអ្នករាំអំឡុងពេលការប្រគុំតន្ត្រីរបស់ក្រុម Mirror បណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Son Ye Jin បង្ហាញទម្លាប់ពេលព្រឹកខុសពីមុនឆ្ងាយ ក្រោយមានកូនប្រុសដំបូង
ចុចអាន៖Song Hye Kyo សរសេរសំបុត្រអរគុណទស្សនិកជនគាំទ្ររឿង “The Glory” លើសការរំពឹងទុក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


