ជីវិតកម្សាន្ដ
Son Ye Jin បង្ហាញទម្លាប់ពេលព្រឹកខុសពីមុនឆ្ងាយ ក្រោយមានកូនប្រុសដំបូង
ទស្សនិកជនជាច្រើនដឹងហើយថា តារាសម្តែង Son Ye Jin រៀបការជាមួយ Hyun Bin កាលពីខែមីនា ក្រោយមកនាងសម្រាលបានកូនប្រុសលើកដំបូងក្នុងជីវិត និងទទួលការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោកផងដែរ។
នៅពេលដែលកូនប្រុសសម្រាលរួច Son Ye Jin បាននិយាយអារម្មណ៍ពិតថា “ខ្ញុំមានការព្រួយបារម្ភព្រោះទារកកើតលឿនជាងការរំពឹងទុក។ ប៉ុន្តែសំណាងល្អដែលខ្ញុំអាចសម្រាលបានតាមធម្មជាតិ។ ការសម្រាលកូនដោយជោគជ័យ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ទីបំផុតខ្ញុំក្លាយជាម្ដាយគេហើយ! សូមអរគុណដល់កូនប្រុសរបស់ខ្ញុំ ដែលបានយកជំហានទាំងអស់នេះជាមួយខ្ញុំ ហើយក្លាយជាចំណែកមួយ ពីមួយថ្ងៃទៅមួយថ្ងៃ”។

យ៉ាងណាមិញកាលពីថ្ងៃទី ០២ ខែមេសា Son Ye Jin បានចែករំលែករូបថតនៃជីវិតប្រចាំថ្ងៃរបស់នាង តាមរយៈគណនី SNS ផ្ទាល់ខ្លួនជាមួយនឹងចំណងជើងថា”នៅនិទាឃរដូវ ការពិនិត្យមើលធូលីនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង បានក្លាយជាទម្លាប់របស់ខ្ញុំ”។ រូបភាពដែលបានចេញផ្សាយបង្ហាញពីផ្កាដ៏ស្រស់ស្អាតមួយចាំងនៅកន្លែងដែលមើលទៅដូចជាផ្ទះរបស់នាង ហើយវាក៏បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រជាច្រើន។ តារាស្រីរូបនេះបានបន្ថែមថា “នៅតែជារដូវផ្ការីក! ដូច្នេះខ្ញុំសង្ឃឹមថាថ្ងៃរបស់អ្នកគឺពេញលេញ ដូចជាផ្កា cherry “។

សូមបញ្ចាក់ដែរថា តារាសម្ដែង Hyun Bin ជាស្វាមី បច្ចុប្បន្នកំពុងថតរឿង “Harbin” ខណៈពេលដែល Son Ye Jin ជាភរិយាកំពុងផ្តោតលើការមើលថែកូនប្រុសរបស់នាង និងសម្រាកក្រោយពេលសម្រាលកូន។ ត្បិតថាប៉ុន្មានថ្ងៃមុនធ្លាយដំណឹងថាគូស្នេហ៍មួយនេះលែងលះគ្នាក្ដី ប៉ុន្តែពួកគេបានចេញមុខបកស្រាយដាក់ពាក្យបណ្ដឹងធ្ងន់ ទៅកាន់អ្នកបង្កើតពាក្យចចាមអារ៉ាមក្លែងក្លាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖១៤ ឆ្នាំកន្លងទៅ តួប្អូនប្រុសក្នុងរឿង F4 កូរ៉េ ដូចមនុស្សពីរផ្សេងគ្នា
ចុចអាន៖គ្រាន់តែ Lisa កាន់បំពង់ហឺតហិតខ្លាចខ្យល់ ទស្សនិកជនសម្រុកទិញតាម រហូតដាច់ស្តុកត្រឹមមួយយប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


