Connect with us

ជីវិតកម្សាន្ដ

ក្រោយបែកគ្នា Dawn សារភាពថា លោកនៅតែស្រលាញ់ HyunA

បានផុស

នៅ

បន្ទាប់ពីទំនាក់ទំនងស្នេហាប្រេះឆាតារារ៉េប Dawn បង្ហើបចំពោះរឿងរ៉ាវពីក្រោយការសម្រេចចិត្តបែកគ្នារវាងលោកជាមួយ HyunA ហើយលោកនៅតែគោរពការសម្រេចចិត្តរបស់អតីតមិត្តស្រីរបស់លោកជានិច្ច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកម្មវិធី Look Me Up របស់ 1theK តារារ៉េប Dawn បានជម្រះរាល់ពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយអំពីទំនាក់ទំនងរបស់លោកជាមួយអតីតមិត្តស្រី HyunA ។ តារារ៉េបប្រុសរូបនេះបានបញ្ជាក់ថាអ្នកទាំងពីរមិនមានភាពប្រច័ណ្ឌនឹងគ្នាណាមួយក្រោយការបែកបាក់ដូចពាក្យចចាមអារ៉ាមកន្លងមកនោះទេ។

តារារ៉េប Dawn បានបញ្ជាក់ថា “ពួកយើងតែងតែគាំទ្រគ្នាទៅវិញទៅមក មិនថាអ្នកផ្សេងជ្រើសរើសបែបណាទេ។ ពេលនេះ ឬពីមុនខ្ញុំនៅតែគោរព និងគាំទ្រនាង។ ទោះបីជាពួកយើងបែកគ្នាក៏ដោយ ខ្ញុំនៅតែការពារនាងដូចពីមុន”។ ជាពិសេសលោកបាននិយាយបន្ថែមទៀតថា “តាមពិតទៅអារម្មណ៍ របស់ខ្ញុំនៅតែដដែល មិនថាយើងបែកគ្នា ឬយើងត្រលប់មកវិញទេ វាមិនសំខាន់ទេ ព្រោះខ្ញុំនៅតែស្រលាញ់ HyunA បើទោះជាពួកយើងដើរផ្លូវផ្សេងគ្នាទាំងស្រុង ខ្ញុំនឹងនៅតែស្រលាញ់ HyunA”។

យ៉ាងណាមិញ HyunA ត្រូវបានគេចាប់បានថាមានទំនាក់ទំនងស្នេហាជាមួយតារារ៉េប Dawn ក្នុងឆ្នាំ ២០១៨ ទោះបីជាក្រុមហ៊ុនបានបដិសេធក៏ដោយ ប៉ុន្តែគូស្នេហ៍ទាំងពីរបានសារភាពថាមានទំនាក់ទំនងស្នេហារបស់ពួកគេ។ ភ្លាមៗនេះបណ្តាលឱ្យអ្នកទាំងពីរត្រូវបានខាងផលិកម្មផ្អាកសកម្មភាពរយៈពេលដោយសារតែការរំលោភកិច្ចសន្យា ក្រោយរួមរស់ជាមួយគ្នាបាន ៦ ឆ្នាំ HyunA បានបញ្ជាក់ថានាងបានបែកគ្នាជាផ្លូវការជាមួយ Dawn ក្នុងខែ វិច្ឆិកា ឆ្នាំ ២០២២ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jungkook បរិច្ចាគប្រាក់ខ្ទង់ម៉ឺនដុល្លារដល់មន្ទីរពេទ្យកុមារកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម