ជីវិតកម្សាន្ដ
វ៉ាន់ ប៊ី បវរកញ្ញាភេទទី ៣ តំណាងកម្ពុជា ត្រៀមកាន់ទង់ជាតិខ្មែរទៅប្រកួតនៅថៃ
ម្ចាស់មកុដដែលជាភេទទី ៣ នៃការប្រកួត Miss Queen Cambodia២០២២ កញ្ញា វ៉ាន់ ប៊ី ត្រូវបានអ្នកគាំទ្រដឹងហើយថា នាងជាបវរកញ្ញាកំពូលសម្រស់ មានទាំងសមត្ថភាពដើរម៉ូដ និងចំណេះដឹងទូទៅ។ យ៉ាងណាបន្ទាប់ពីបានក្លាយជាម្ចាស់មកុដដ៏សក្ដិសមមួយនេះ បវរកញ្ញាភេទទី ៣ វ៉ាន់ ប៊ី ក៏បានត្រៀមខ្លួនទៅចូលរួមប្រកួតលើឆាកអន្តជាតិនាពេលឆាប់ៗខាងមុខនេះ។

បើតាមដំណឹង កញ្ញា វ៉ាន់ ប៊ី ត្រូវធ្វើដំណើរចាកចេញទៅប្រកួតនៅលើទឹកដីប្រទេសថៃ នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីតំណាងឲ្យកម្ពុជាក្នុងវេទិកា Miss International Queen២០២៣ ដែលមានបេក្ខភាពមកពីប្រទេសផ្សេងៗ ចូលរួមប្រកួតដណ្ដើមមកុដ។ ការចេញទៅប្រកួតនេះ នឹងនាំយកប្រទេសកម្ពុជា ទង់ជាតិកម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិ។

នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា វ៉ាន់ ប៊ី ក៏បានសរសេរដោយសូមការគាំទ្រ និងលើកទឹកចិត្តដល់រូបនាង ក្នុងការចេញទៅប្រកួតនេះដែរ។ វ៉ាន់ ប៊ី បានលើកឡើងថា «ជម្រាបសួរពុកម៉ែបងប្អូន និងប្រជាជនកម្ពុជាទាំងអស់ នាងខ្ញុំ Vanbe បវរកញ្ញាភេទទី ៣ កម្ពុជា ២០២២ Miss Queen Cambodia តំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីដ៏ធំសម្រាប់ភេទទី ៣ Miss International Queen Pageant នៅប្រទេសថៃ ក្នុងខែ ៦ ខាងមុខនេះហើយ។

បវរកញ្ញារូបនេះបន្ថែមថា «អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ក្ដីស្រលាញ់ កម្លាំងចិត្ត និងការជូនពរមកកាន់នាងខ្ញុំ។ នាងខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់ នៅតែបន្តគាំទ្រមកលើបវរកញ្ញាភេទទី ៣ ម្នាក់នេះ ដើម្បីសម្រេចក្ដីស្រមៃ ដោយយើងរួមគ្នាលុបបំបាត់ការរើសអើងភេទជាសកល»៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៧ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


